អ្នកកាសែតបានដំណឹងពីក្រុមហ៊ុនជាតិចិនដឹកជញ្ជូនតាមផ្លូវដែកថា នៅថ្ងៃទី២ ខែមិថុនា នេះ ការដឹកជញ្ជូនតាមផ្លូវដែកក្នុងអំឡុងពេលឈប់សម្រាកបុណ្យសែននំចាំងចិនបានចាប់ផ្តើមជាផ្លូវការ ដែលនឹងបញ្ចប់នៅថ្ងៃទី៥ ខែមិថុនា ខាងមុខ។ តាមការប្រមាណ ជារៀងរាល់ថ្ងៃបណ្តាញផ្លូវដែកទូទាំងប្រទេសចិននឹងដឹកជញ្ជូនអ្នកដំណើរចំនួនប្រហែល៥,៤លាននាក់ បើធៀបនឹងអំឡុងពេលឈប់សម្រាកទិវាពលកម្មអន្តរជាតិ ១ ឧសភា គឺបានកើនឡើង២លាននាក់ក្នុងមួយថ្ងៃ។ ស្ថាប័នផ្លូវដែកចិននឹងធ្វើការងារបង្ការការពារជំងឺឆ្លងជាដើមឱ្យបានល្អ ដើម្បីបម្រើតម្រូវការធ្វើដំណើររបស់ប្រជាជននិងដំណើរការសេដ្ឋកិច្ចក្នុងប្រទេសឱ្យល្អ៕