ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនឱ្យភាគីអាមេរិកបញ្ឈប់ការប្រឌិតនិងផ្សព្វផ្សាយពាក្យកុហកនិងពាក្យចចាមអារ៉ាម ដើម្បីលាបពណ៌និងបង្កាច់បង្ខូចប្រទេសចិន
2022-06-01 13:49:07cri
Share with:

ទាក់ទិននឹងករណីដែលថ្មីៗនេះលោក Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកលាបពណ៌ចិនលើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang  Xizang និងហុងកុងក្នុងសុន្ទរកថាស្តីពីគោលនយោបាយរបស់អាមេរិកចំពោះប្រទេសចិន ។ លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបក្នុងសន្និសីទសារព័ត៌មានជាប្រចាំកាលពីថ្ងៃទី ៣១ ខែឧសភាដោយដាស់តឿនឱ្យភាគីអាមេរិកបញ្ឈប់ការប្រឌិតនិងផ្សព្វផ្សាយពាក្យកុហកនិងពាក្យចចាមអារ៉ាមគ្រប់បែបយ៉ាង ដើម្បីលាបពណ៌និងបង្កាច់បង្ខូចចិន និងដាស់តឿនឱ្យភាគីអាមេរិកឈប់ប្រើប្រាស់អ្វីដែលហៅថាបញ្ហាសិទ្ធិមនុស្ស ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនទៀត 

លោក Zhao Lijian បានថ្លែងទៀតថា ក្នុងរយៈពេល ៧០ ឆ្នាំកន្លងមកនេះ ចាប់តាំងពីការរំដោះភូមិភាគស្វយ័ត Xizang ដោយសន្តិវិធី សេដ្ឋកិច្ចមានវិបុលភាព សង្គមមានភាពសុខដុមរមនានិងកិច្ចការសាសនានិងវប្បធម៌បានរីកចម្រើនយ៉ាងផុលផុស ។ តាំងពីអនុវត្តច្បាប់សន្តិសុខជាតិនៅហុងកុងមក“គុជបូព៌ា”បានចងចាំងពន្លឺម្តងទៀត ។ ពាក្យកុហកនិងពាក្យចចាមអារ៉ាមដែលបានផ្សព្វផ្សាយដោយភាគីអាមេរិកត្រូវបានលាតត្រដាំងដោយការពិតម្តងហើយម្តងទៀត ។“ទោសកំហុស” ដែលអាមេរិកប៉ុនប៉ងទម្លាក់ឱ្យចិន គឺអំពើអាក្រក់របស់ខ្លួនដែលមិនអាចលុបលាងបាន ។ ភាគីអាមេរិកគួរប្រឈមមុខដោយស្មោះត្រង់ចំពោះការរំលោភសិទ្ធិមនុស្សរបស់ខ្លួននិងធ្វើអភិបាលកិច្ចប្រទេសខ្លួនឱ្យបានល្អជាមុនសិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស