ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ៊ីរ៉ងរិះគន់ថាអាមេរិកមានការស្ទាក់ស្ទើរក្នុងការសម្រេចចិត្តទើបបានបណ្តាលឱ្យការចរចាអំពីបញ្ហានុយក្លេអែរអ៊ីរ៉ង់ជាប់គាំង
2022-06-01 11:27:06cri
Share with:

      អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់បានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា  អាមេរិកមានការ “ស្ទាក់ស្ទើរ”ក្នុងការសម្រេចចិត្តទើបបានបណ្តាលឱ្យការចរចាបញ្ហានុយក្លេអែរអ៊ីរ៉ង់ជាប់គាំង។

          អ្នកនាំពាក្យរូបនេះបានថ្លែងក្នុងសន្និសីទកាសែតប្រចាំថ្ងៃថា   អ៊ីរ៉ង់និងអាមេរិកបានផ្លាស់ប្តូរព័ត៌មានកាលពីប៉ុន្មានថ្ងៃកន្លងទៅ ប៉ុន្តែអាមេរិកមិនបានឆ្លើយតបដូចការគិតទុកនោះទេ។ បើអាមេរិកឈប់ស្ទាក់ស្ទើរ ធ្វើការសម្រេចចិត្តនយោបាយបាន នោះការចរចាអំពីបញ្ហានុយក្លេអ៊ែរអ៊ីរ៉ង់នឹងអាចឈានដល់កិច្ចព្រមព្រៀង៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស