ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព្រែជីកប៉ាណាម៉ាតភ្ជាប់ជាមួយគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ដែលបានបង្កើតគំរូថ្មីនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង
2022-06-01 16:03:49cri
Share with:


ព្រែជីកប៉ាណាម៉ាដែលមានប្រវត្តិសាស្ត្រជាង ១០០ ឆ្នាំបានតភ្ជាប់មហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិក ហើយដើរតួនាទីយ៉ាងសំខាន់ក្នុងពាណិជ្ជកម្មដឹកជញ្ជូនតាមសមុទ្រពិភពលោក។ នៅខែធ្នូ ឆ្នាំ ២០១៨  លោក Xi Jinping ប្រធានរដ្ឋចិនបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសប៉ាណាម៉ា ធ្វើឲ្យព្រែជីកប៉ាណាម៉ាចូលរួមក្នុងដំណើរសាង"ខ្សែក្រវាត់និងផ្លូវ"កាន់តែស៊ីជម្រៅ 

លោក Eddie Tapiero សេដ្ឋវិទូប៉ាណាម៉ាថ្លែងថា គំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ផ្តួចផ្តើមឱ្យសម្រេចបាននូវវិបុលភាពនិងការអភិវឌ្ឍរួម ។ ប្រទេសប៉ាណាម៉ាគឺជាប្រទេសអាមេរិកឡាទីននិងការ៉ាបៀនដំបូងគេដែលបានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពីការរួមគ្នាកសាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"ជាមួយប្រទេសចិន ។ គំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវបានតភ្ជាប់ទ្វីបអាមេរិកឡាទីនទាំងមូលជាមួយនិងប្រទេសចិន ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស