នាពេលថ្មីៗនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានបើកកិច្ចប្រជុំអចិន្ត្រៃយ៍ ដើម្បីដាក់ចេញនិងអនុវត្តកញ្ចប់គោលនយោបាយនិងវិធានការ៦ចំណុច រួមមនាគោលនយោបាយហិរញ្ញវត្ថុ គោលនយោបាយរូបិយវត្ថុនិងហិរញ្ញវត្ថុ គោនយោបាយលំនឹងការវិនិយោគនិងជំរុញការប្រើប្រាស់ គោលនយោបាយធានាសន្តិសុខស្បៀងនិងថាមពល និងគោលនយោបាយលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់។ទន្ទឹមនឹងនេះ នឹងពន្លឿនការជំរុញគម្រោងទុនបរទេសសំខាន់ៗ បង្កើនការគាំទ្រចំពោះគោលនយោបាយទាក់ទាញវិនិយោគលើវិស័យផលិតកម្មនិងមជ្ឈមណ្ឌលសិក្សាស្រាវជ្រាវជាដើម ដើម្បីទាក់ទាញការវិនិយោគរបស់សហគ្រិនបរទេស។ក្រៅពីនេះ ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនក៏បានដាក់ចេញវិធានការដើម្បីលំនឹងនិងបង្កើនការប្រើប្រាស់ខ្នាតធំ ដូចជាមុខរបររថយន្តជាដើម៕