ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីក្រុងសៀងហៃ៖ស្តារនិងអភិវឌ្ឍសេដ្ឋកិច្ចឡើងវិញដោយពេញទំហឹង
2022-06-01 16:20:32cri
Share with:

ចាប់ពីថ្ងៃទី១ ខែមិថុនា នេះតទៅ ទីក្រុងសៀងហៃប្រទេសចិនចាប់ដំណើរការដោយមានសណ្តាប់ធ្នាប់នូវការចូលបំពេញការងារនិងការស្តារផលិតកម្មជាធម្មតាឡើងវិញ។ស្ថានីយរថភ្លើងធំៗទាំង៣នៅក្រុងសៀងហៃចាប់ដំណើរការឡើងវិញ រមណីយដ្ឋានទេសចរណ៍ថ្នាក់Aចំនួន៣២កន្លែងបានបើកឱ្យចូលទស្សនាឡើងវិញ គមនាគមន៍តាមផ្លូវដែកដំណើរការឡើងវិញជាមូលដ្ឋាន។

បច្ចុប្បន្ន សហគ្រាសផលិតរថយន្តដែលជាឧស្សាហកម្មឈានមុខក្នុងវិស័យឧស្សាហកម្មផលិតកម្មនៅទីក្រុងសៀងហៃបានស្តារផលិតកម្មឡើងវិញ។នៅមូលដ្ឋានផលិតរថយន្តនៃក្រុមហ៊ុនរថយន្តសៀងហៃ បានផលិតរថយន្តជាង៧០០០គ្រឿងរបស់ម៉ាករថយន្តធំៗចំនួន៤ពីថ្ងៃទី១៩ ខែមេសា ដល់ថ្ងៃទី២១ ខែឧសភា៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស