ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi ៖ ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍សម្រេចវឌ្ឍនភាពនិងវិបុលភាព រួមនឹងធ្វើឱ្យពិភពលោកកាន់តែមានសមភាព កាន់តែចុះសម្រុងគ្នានិងកាន់តែមានស្ថិរភាព
2022-06-01 11:03:23cri
Share with:

      ថ្ងៃទី ៣០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងប្រាប់អ្នកសារព័ត៌មាននៅប្រទេសហ្វ៊ីជីថា ប្រទេសចិនជាប្រទេសកំពុងអភិវឌ្ឍន៍ដ៏ធំ ហើយក៏ជាប្រទេសធំដែលមានទំនួលខុសត្រូវផងដែរ។ យើងមិនត្រឹមតែជួយនិងគាំទ្រប្រទេសកោះប៉ាស៊ីហ្វិកប៉ុណ្ណោះទេ ថែមទាំងក៏ជួយនិងគាំទ្រប្រទេសកំពុងអភិវឌ្ឍន៍នៃទ្វីបអាស៊ី អាហ្វ្រិក និងអាមេរិកឡាទីនផងដែរ។ យើងមិនត្រឹមតែធ្វើបែបនេះក្នុងពេលបច្ចុប្បន្ននោះទេ កាលពីមុនក៏ធ្វើអ៊ីចឹងដែរ។ ក្នុងទសវត្សរ៍ឆ្នាំ ១៩៦០ ប្រទេសចិនបានត្បិតត្បៀតការចំណាយរបស់ខ្លួន ដើម្បីយកថវិកាទៅជួយសាងសង់ផ្លូវដែកជូនបងប្អូនអាហ្វ្រិក។ នេះគឺព្រោះប្រទេសចិនឈរនៅជាមួយប្រទេសកំពុងអភិវឌ្ឍន៍ជានិច្ច ឈរនៅជាមួយប្រទេសមតូចនិងមធ្យមជានិច្ច។ ប្រទេសចិននិងប្រទេសកំពុងអភិវឌ្ឍន៍សម្រេចវឌ្ឍនភាពនិងវិបុលភាពរួមនឹងធ្វើឱ្យពិភពលោកកាន់តែមានសមភាព កាន់តែចុះសម្រុងគ្នានិងកាន់តែមានស្ថិរភាព៕

 

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស