ថ្ងៃទី ៣១ ខែឧសភា លោកWang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិនបានថ្លែងសុន្ទរកថាតាមប្រព័ន្ធវីដេអូនៅក្នុងសិក្ខាសាលាស្តីពីលោកHenry Alfred Kissinger និងទំនាក់ទំនងរវាងចិននិងអាមេរិកតាមការអញ្ជើញ ។ លោកWang Yiបានថ្លែងថា បច្ចប្បន្ន ទំនាក់ទំនងរវាងចិននិងអាមេរិកគ្មានភាពប្រក្រតីទេ ការព្រួយបារម្ភជ្រុលរបស់អាមេរិកគឺជារឿងមិនចាំបាច់សោះ ។ ភារកិច្ចសំខាន់បំផុតនៃប្រទេសចិនគឺប្រមូលផ្តុំកម្លាំងអភិវឌ្ឍខ្លួនឯង ក្នុងគោលបំណងបំពេញតាមបំណងប្រាថ្នារបស់ប្រជាជនចំពោះជីវភាពរស់នៅដ៏ល្អបវរ ។ បើអាមេរិកចេះតែសន្មតទំនាក់ទំនងរវាងចិននិងអាមេរិកថាជាការប្រកួតប្រជែងរវាងប្រទេសធំ ត្រូវយកឈ្នះ-ចាញ់ជាគោលដៅនយោបាយ នោះ បានត្រឹមតែជំរុញទំនាក់ទំនងរវាងចិននិងអាមេរិកឱ្យឈានទៅរកការប៉ះទង្គិចគ្នា និងរុញច្រានពិភពលោកទៅរកភាពបែកបាក់និងរង្គោះរង្គើតែប៉ុណ្ណោះ ។ ទំនាក់ទំនងរវាងចិននិងអាមេរិកមិនអាចអាប់អួតទៅទៀតឡើយ ចាំបាច់ត្រូវមានជម្រើសដ៏ត្រឹមត្រូវ ៕