នាពេលថ្មីៗកន្លងទៅនេះ តាមទិន្នន័យមួយចំនួនដែលចេញផ្សាយដោយប្រព័ន្ធសារព័ត៌មានរបស់សហរដ្ឋអាមេរិកបានបង្ហាញឱ្យឃើញថា ការរីករាលដាលនៃជំងឺកូវីដ ១៩ នៅអាមេរិកប្រហែល"កំពុងស្ថិតក្នុងការកើនឡើងយ៉ាងគំហុកនៃករណីឆ្លងជំងឺកូវីដ ១៩ ដោយស្ងៀមស្ងាត់" ។ ស្របពេលជាមួយគ្នានេះ ការរីករាលដាលនៃជំងឺកូវីដ ១៩ រលកថ្មីនៅទីក្រុងប៉េកាំងនិងសៀងហៃនៃប្រទេសចិនត្រូវបានគ្រប់គ្រងប្រកបដោយប្រសិទ្ធភាពដែលទទួលបានសមិទ្ធផលដែលគួរឱ្យកត់សម្គាល់ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង ។ ប្រការទាំងនេះផ្ទុយស្រឡះពីប្រសិទ្ធភាពដែលអាមេរិកទទួលបានក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ ពោលគឺ អាមេរិកកំពុងអនុវត្តវិធានការអវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ចំណែកឯចិនវិញបាននិងកំពុងប្រកាន់ខ្ជាប់នូវយុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម ហើយក៏ជាការឆ្លុះបញ្ចាំងយ៉ាងពិតប្រាកដនៃកម្មវត្ថុប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងចំនួនពីរខុសគ្នាស្រឡះផងដែរ ។
គួរបញ្ជាក់ថា ចាប់តាំងពីបានផ្ទុះជំងឺកូវីដ ១៩ មក ករណីស្លាប់ដោយសារជំងឺកូវីដ ១៩ សរុបនៅអាមេរិកបានលើសពី ១ លាននាក់ ហើយកុមារអាមេរិកប្រហែល ២០ ម៉ឺននាក់បានក្លាយជា"កុមារកំព្រាដោយសារកូវីដ ១៩ "ដែលបណ្តាលឱ្យគ្រួសារអាមេរិកជាច្រើនរាប់មិនអស់បាត់បង់សាច់ញាតិ។ មូលហេតុពីឬគល់ដែលបណ្តាលឱ្យកើតមានសោកនាដកម្មគួរឱ្យអាណិតអាសូរនេះ គឺ ស្ថិតនៅលើវិធានការបង្ការនិងគ្រប់គ្រងការរីករាលដាលនៃជំងឺឆ្លងរបស់អាមេរិកដែលបានបម្រើដល់ការតម្កល់ទុក"ប្រាក់ទុនជាអាទិភាព"និងតម្កល់ទុក"ផលប្រយោជន៍នយោបាយផ្ទាល់ខ្លួនជាអាទិភាព"ជាប់រហូតមក ។ ដោយឡែកធាតុពិតនៃការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩របស់អាមេរិក គឺ ការធ្វើព្រងើយកន្តើយមិនអើពើយ៉ាងខ្លាំងចំពោះអាយុជីវិតនិងមិនបំពេញភារកិច្ចរបស់អ្នកសម្រេចគោលនយោបាយ ។
បើប្រៀបធៀបនឹងប្រទេសអាមេរិក បក្សកាន់អំណាចនិងរដ្ឋាភិបាលរបស់ចិនប្រកាន់ខ្ជាប់ការតម្កល់ទុក"ប្រជាជនជាចម្បង"និងតម្កល់ទុក"អាយុជីវិតជាចម្បង"ជាប់រហូតមក ក៏ដូចជាប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម ដើម្បីសម្រេចបាននូវប្រសិទ្ធភាពនៃការបង្ការនិងគ្រប់គ្រងដ៏ធំបំផុតដោយការបង់តម្លៃយ៉ាងតិចតួចបំផុត ព្រមទាំងធានាបាននូវសុវត្ថិភាពអាយុជីវិតនិងសុខភាពរបស់ប្រជាជនជាង ១ ពាន់ ៤ រយលាននាក់និងសណ្តាប់ធ្នាប់ផលិតកម្មនិងជីវភាពរស់នៅជាប្រក្រតីក្នុងកម្រិតអតិបរមា ។ នេះគឺជាការរួមចំណែកដ៏ធំបំផុតរបស់ចិនចំពោះការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងជាសកលនិងការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក ។
នាពេលថ្មីៗកន្លងទៅនេះ លោក Tomisaka Satoshi សាស្ត្រចារ្យនៃសកលវិទ្យាល័យ Takushoku របស់ជប៉ុនបានចេញផ្សាយអត្ថបទដោយបានលើកឡើងថា ប្រទេសចិនមានមនុស្សចាស់ជរាដែលមានអាយុលើសពី ៦០ ឆ្នាំចំនួន ២៦៧ លាននាក់ រីវុសបម្លែងថ្មីប្រភេទអូមីក្រុងនៅតែមានហានិភ័យចំពោះពួកគេដដែល ។ បើសិនជាកុមារត្រូវឆ្លងជំងឺប្រហែលនឹងមានរោគបន្សល់ទុកក្នុងរយៈពេលយូរ ។ បើសិនជាចិនលះបង់ចោលយុទ្ធសាស្រ្តស្តីពីសូន្យកូវីដ ១៩ នោះ ជំងឺឆ្លងនេះប្រហែលនឹងរីករាលដាលយ៉ាងធ្ងន់ធ្ងន់នៅជនបទចិន ហើយតំបន់ទាំងនោះប្រហែលនឹងកើតមានវីរុសបម្លែងថ្មីទៀត ដូច្នេះ វានឹងបណ្តាលឱ្យកើតមានវដ្តវិលចុះឡើងយ៉ាងអាក្រក់ ។
ការរីករាលដាលនៃជំងឺឆ្លងចាំបាច់ត្រូវគ្រប់គ្រងបាន ហើយក៏ត្រូវធ្វើឱ្យសេដ្ឋកិច្ចមានភាពនឹងនរផងដែរ ។ ប្រទេសចិនគ្រប់គ្រងបាននូវការរីករាលដាលនៃជំងឺឆ្លងមុនគេបង្អស់ បានស្តារផលិតកម្មឡើងវិញមុនគេបង្អស់ ដែលប្រការនេះក៏បានបំពេញបន្ថែមប្រកបដោយប្រសិទ្ធភាពនូវកង្វះខាតរវាងការផ្គត់ផ្គង់និងតម្រូវការជាសកល ព្រមទាំងបានលំនឹងខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ជាសកលផងដែរ ។
ការពិតជាក់ស្តែងបានបញ្ជាក់យ៉ាងពេញលេញថា ការលុបចោលវិធានការប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩ ទាំងអស់គឺ មិនអាចទទួលយកបានទេ ឯយុទ្ធសាស្រ្តស្តីពីសូន្យកូវីដ គឺ សមស្របនឹងសភាពការណ៍ជាតិនៃប្រទេសចិននិងក្រឹត្យក្រមវិទ្យាសាស្រ្តដែលទទួលបានប្រសិទ្ធផលលេចធ្លោ ។ នាពេលបច្ចុប្បន្ននេះ សភាពការណ៍រាតត្បាតនៃជំងឺកូវីដ ១៩ នៅទូទាំងពិភពលោកនៅតែប្រឈមមុខនឹងភាពមិនប្រាកដប្រជាយ៉ាងខ្លាំង ហេតុនេះហើយបានជា ប្រទេសចិននឹងបន្តប្រកាន់ខ្ជាប់យុទ្ធសាស្រ្តស្តីពីសូន្យកូវីដក្នុងសង្គម នេះមិនត្រឹមតែជាការទទួលខុសត្រូវចំពោះប្រជាជនរបស់ប្រទេសខ្លួនប៉ុណ្ណោះទេ ថែមទាំងក៏ជាការទទួលខុសត្រូវចំពោះប្រជាជនទូទាំងពិភពលោកផងដែរ ។
ការអនុវត្តជាក់ស្តែងក្នុងការបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនបានបញ្ជាក់យ៉ាងពេញលេញថា គោលនយោបាយបង្ការនិងគ្រប់គ្រងជំងឺកូវីដ ១៩ របស់ចិនដែលប្រកបដោយវិទ្យាសាស្ត្រនិងប្រសិទ្ធភាពអាចឆ្លងកាត់ការពិនិត្យបញ្ជាក់ពីប្រវត្តិសាស្ត្រ ដូច្នេះ ប្រសិទ្ធភាពដែលប្រទេសចិនទទួលបានក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ បង្ហាញយ៉ាងពេញលេញពីឧត្តមភាពនិងកម្លាំងដ៏ខ្លាំងក្លានៃប្រព័ន្ធរបបរបស់ចិន ៕