ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ផ្ញើលិខិតចូលរួមអបអរខួប៤០ឆ្នាំនៃការបង្កើតមូលនិធិ Song Qingling ប្រទេសចិន
2022-06-01 10:32:17cri
Share with:

      ឆ្លៀតឱកាសខួប៤០ឆ្នាំនៃការបង្កើតមូលនិធិ Song Qinglingប្រទេសចិន លោក Xi Jinping  អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតចូលរួមអបអរសាទរ។

      ថ្លែងក្នុងសារលិខិត លោក Xi Jinping  បានលើកឡើងថា រយៈពេល ៤០ឆ្នាំកន្លងមក  ក្រោមការដឹកនាំរបស់បក្ស មូលនិធិ Song Qinglingប្រទេសចិនបានដើរតួនាទីសំខាន់ក្នុងការបង្កើនចំណងមិត្តភាពអន្តរជាតិ ពង្រីកការផ្លាស់ប្តូរជាមួយត្រើយទាំងសងខាងនៃច្រកសមុទ្រតៃវ៉ាន់និងហុងកុង-ម៉ាកាវ ជាដើម។ សង្ឃឹមថា មូលនិធិនេះនឹងបន្តប្រកាន់ទស្សនៈលោកស្រី Song Qingling ស្តីពី “ឈរនៅជាមួយបក្សជានិច្ច” ជំរុញឱ្យកិច្ចសហប្រតិបត្តិការមិត្តភាពរវាងសង្គមស៊ីវិលជាមួយអន្តរជាតិឱ្យកាន់តែស៊ីជម្រៅ   ដើម្បីរួមចំណែកកាន់តែច្រើនក្នុងការបង្កើនសាមគ្គីភាពនៃកុលបុត្រកុលធីតាចិនទាំងក្នុងនិងក្រៅប្រទេស។

      គួរបញ្ជាក់ថា មហាសន្និបាតរំលឹកខួប៤០ឆ្នាំនៃការបង្កើតមូលនិធិ Song Qingling ប្រទេសចិនបានធ្វើនៅទីក្រុងប៉េកាំងនៅថ្ងៃទី៣១ ខែឧសភា។ 

      មូលនិធិ Song Qingling ប្រទេសចិនបានបង្កើតឡើងកាលពីឆ្នាំ១៩៨២ ជាស្ថាប័នសង្គមស៊ីវិលក្រោមការដឹកនាំនៃបក្សកុម្មុយនីស្តចិន៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស