ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ក្រុមហ៊ុនអ៊ឺរ៉ុបចំនួនពីរដែលបដិសេធដោយរូបិយបណ្ណរូប្លីចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះតទៅ
2022-06-01 16:13:44cri
Share with:

ក្រុមហ៊ុន Gazprom របស់រុស្ស៊ីបានប្រកាសកាលពីថ្ងៃទី ៣១ ខែឧសភាថា ខ្លួននឹងផ្អាកផ្គត់ផ្គង់ឧស្ម័នធម្មជាតិដល់ក្រុមហ៊ុនថាមពល Orsted របស់ប្រទេសដាណឺម៉ាកនិងក្រុមហ៊ុន Shell Energy Europe ដែលផ្អាកផ្គត់ផ្គង់បន្តឱ្យអាល្លឺម៉ុងចាប់ពីថ្ងៃទី ១ ខែមិថុនានេះតទៅ ។

ក្រុមហ៊ុន Gazprom បានប្រកាសព័ត៌មានលើបណ្តាញទំនាក់ទំនងសង្គមថា គិតត្រឹមថ្ងៃទី ៣១ ខែឧសភា ក្រុមហ៊ុនទាំងពីរនេះមិនបានបង់ថ្លៃឱ្យក្រុមហ៊ុន Gazprom ដែលបានផ្គត់ផ្គង់ឧស្ម័នធម្មជាតិចាប់ពីថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២២ មកនោះទេ ហើយពួកគេបានអះអាងថា ពួកគេគ្មានបំណងបង់ថ្លៃឱ្យកិច្ចសន្យាឧស្ម័នធម្មជាតិដោយប្រាក់រូប្លីនោះទេ ដូច្នេះ ក្រុមហ៊ុន Gazprom នឹងផ្អាកផ្គត់ផ្គង់ឧស្ម័នដល់ក្រុមហ៊ុនទាំងពីរនេះចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ នេះតទៅ ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស