ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Henry Kissinger ៖ អាមេរិកនិងចិនគួរបង្កើតគោលការណ៍រួមរស់នៅជាមួយគ្នា និងស្វែងរកបែបផែនរួមរស់នៅជាមួយគ្នា
2022-06-01 11:41:51cri
Share with:




      លោក Henry Kissinger អតីតរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកបានលើកឡើងនៅថ្ងៃទី៣១ ខែឧសភាថា  ក្នុងនាមជាប្រទេសធំ ប្រទេសអាមេរិកនិងចិនគួរបង្កើតគោលការណ៍រួមរស់នៅជាមួយគ្នា និងរួមគ្នាចៀសវាងការបដិបក្ខ។

    ពេលអញ្ជើញចូលរួមសិក្ខាសាលាតាមអនឡាញស្តីពី “លោក Henry Kissinger និងទំនាក់ទំនងអាមេរិក-ចិន ”  នាថ្ងៃដដែល  លោកបានលើកឡើងទស្សនៈបែបនេះដោយបានបញ្ជាក់ថា ឥឡូវចិននិងអាមេរិកមានការខ្វែងគំនិតគ្នាយ៉ាងខ្លាំង ស្ថានការណ៍មានតឹងតែងណាស់។ ប្រទេសទាំងពីរសុទ្ធតែមានទំនួលខុសត្រូវសំខាន់ ធៀបនឹង៥០ឆ្នាំមុន ឥឡូវនេះប្រទេសទាំងពីរត្រូវមានទំនួលខុសត្រូវកាន់តែច្រើន។ លោកអំពាវនាវឱ្យចិននិងអាមេរិកខិតខំរៀបចំការសន្ទនាឡើងវិញ រំពឹងថាការសន្ទនារវាងចិននិងអាមេរិកអាចនាំមកនូវសន្តិភាពយូរអង្វែងដល់ប្រទេសទាំងពីរនិងសកលលោក៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស