ពេលថ្មីៗនេះ ដីស្រែស្រូវសាលីទំហំ285 ម៉ឺនហិកតានៅខេត្តAnhui ស្ថិតនៅភាគកណ្តាលរបស់ចិនចាប់ផ្តើមប្រមូលផលជាបន្តបន្ទាប់។ នៅស្រុកFunanក្រុងFuyang ខេត្តAnhui អ្នកនាងYe Ying អាយុ ២៥ឆ្នាំ អ្នកជំនាញខាងកសិកម្ម កំពុងជាប់រវល់ក្នុងដីស្រែនៅស្រុកកំណើតរបស់ខ្លួន ដើម្បីពិនិត្យគុណភាពស្រូវដែលចូលដល់ខណៈពេលប្រមូលផលនាឆ្នាំនេះ។
អ្នកនាង Ye Ying សង្ឃឹមថា អាចជួយបណ្តុះបណ្តាលបងប្អូនអ្នកស្រុកឱ្យចេះប្រើឧបករណ៍ទំនើបឱ្យកាន់តែល្អ ដើម្បីឱ្យការធ្វើកសិកម្មក្លាយជាការងារដ៏កាន់តែងាយធ្វើនិង អាចនាំមកផលចំណេញកាន់តែច្រើន។