ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖គោលនយោបាយ “ទន់ភ្លន់” របស់អាមេរិកបង្កប់ដោយគំនិតដ៏អាក្រក់ដើម្បីប្រឆាំងប្រទេសចិន
2022-05-31 11:18:54cri
Share with:

      ថ្ងៃទី២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ ខណៈពេលថ្លែងសុន្ទរកថាស្តីពីគោលនយោបាយចំពោះប្រទេសចិននៅសកលវិទ្យាល័យGeorge Washington របស់អាមេរិក លោក  Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានលើកឡើងដល់សសរទ្រូងថ្មីនៃគោលនយោបាយចំពោះប្រទេសចិន ដែលមានខ្លឹមសារ “វិនិយោគ ចងសម័្ពន្ធមិត្តនិងប្រកួតប្រជែង ” ។ បើប្រៀបធៀបនឹងគោលនយោបាយនៅកាលពីមុន ពោលគឺ “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា”ឃើញថា  គោលនយោបាយថ្មីនេះប្រហែលមានភាពទន់ភ្លន់ជាង ប៉ុន្តែធាតុពិតគឺប្រហាក់ប្រហែលគ្នា ដែលបានបង្ហាញថា អាមេរិកនៅតែងប់ងល់នឹងការដាក់សម្ពាធទៅលើប្រទេសចិនដដែល គ្រាន់តែចិត្តចង់ធ្វើ  តែធ្វើទៅមិនរួចតែប៉ុណ្ណោះទេ  ។

      កាលពីខែមីនា ឆ្នាំ២០២១ បន្ទាប់ពីឡើងកាន់មុខតំណែង ខណៈពេលថ្លែងសុន្ទរកថាជាលើកដំបូងស្តីពីគោលនយោបាយការទូត លោក Blinken បានលើកឡើងនូវគោលនយោបាយចំពោះប្រទេសចិនបីចំណុច ពោលគឺ “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា” ។  អ្នកដែលចេះដឹងសុទ្ធតែសម្គាល់ឃើញថា នេះជាវិធីបំភាន់ភ្នែកសម្រាប់ដាក់សម្ពាធនិងទប់ស្កាត់ប្រទេសចិន ។ ចាប់ពី “ប្រកួតប្រជែង កិច្ចសហប្រតិបតិ្តការនិងការបដិបក្ខគ្នា” កែប្រែទៅជា  “វិនិយោគ ចងសម័្ពន្ធមិត្តនិងប្រកួតប្រជែង ”នាពេលបច្ចុប្បន្នេះ អ្វីដែលបានកែប្រែគ្រាន់តែជាមធ្យោបាយនិងវិធីសាស្ត្ររបស់អាមេរិកសម្រាប់ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ អ្វីដែលមិនបានកែប្រែ គឺគំនិតសង្រ្គាមត្រជាក់និងការប៉ុនប៉ងខាងអនុត្តរភាពរបស់អាមេរិក ។

      បើមើលឱ្យកាន់តែល្អិតល្អន់អាចឃើញថា អ្វីដែលហៅថា “បណ្តាក់ទុនក្នុងស្រុកអាមេរិក” គឺមានគោលបំណងអភិវឌ្ឍខ្លួនឯងនិងលើកកម្ពស់កម្លាំងប្រកួតប្រជែងរបស់អាមេរិក ។  អ្វីដែលហៅថា “ចងសម័្ពន្ធមិត្ត” គឺមានគោលបំណង “ឃុបឃិតជាក្រុម ” ក្នុងន័យធ្វើឱ្យសម័្ពន្ធមិត្តក្លាយជាឧបករណ៍របស់អាមេរិកសម្រាប់ដាក់សម្ពាធទៅលើប្រទេសចិន ។ អ្វីដែលហៅថា “ការប្រកួតប្រជែង” គ្រាន់តែជាការវេចខ្ចប់នៅខាងក្រៅសម្រាប់ទប់ស្កាត់ប្រទេសចិនតែប៉ុណ្ណោះ ។ ដូច្នេះ អាចឃើញថា ខ្លឹមសារទីមួយនិងទីពីរ ជាមធ្យោបាយ រីឯខ្លឹមសារទីបី ទើបជាគោលបំណង និយាយជារួម គឺចង់រក្សាអនុត្តរភាពបែបអាមេរិក ។

      ប្រការដែលគួរឱ្យផ្តោតសំខាន់ គឺក្នុងសុន្ទរកថាលើកនេះ លោក Blinken បានវាយប្រហារនិងមួលបង្កាច់ប្រទេសចិន  ម្យ៉ាងទៀតលោកក៏បានអះអាងថា នឹងចៀសវាងកុំឱ្យកើតមាន “ការប៉ះទង្គិចឬសង្រ្គាមត្រជាក់ថ្មី ”ជាមួយប្រទេសចិន ។ ប្រការនេះបានលាតត្រដាងថា រដ្ឋាភិបាលអាមេរិកចង់ធ្វើ  តែធ្វើទៅមិនរួច ។

      មួយរយៈពេលកន្លងទៅនេះ ក្នុងស្រុកអាមេរិកបានកើតមានទំនាស់ជាច្រើន ។ ការស្ទង់ប្រជាមតិដែលក្រុមហ៊ុន Gallup ចេញផ្សាយនៅថ្ងៃទី២៥ ខែឧសភា បានបង្ហាញថា ដោយរងឥទ្ធិពលពីការដែលក្នុងស្រុកអាមេរិកតែងតែកើតមានហេតុការណ៍បាញ់ប្រហារដោយទ្រង់ទ្រាយធំ អតិផរណាខ្ពស់បានបំបែកកំណត់ត្រា ការខ្វះខាតសម្ភារៈ និងតម្លៃប្រេងកាតបានឡើងថ្លៃជាដើម ក្នុងចំណោមអ្នកចូលរួមសម្ភាសន៍ មានមនុស្សចំនួនតែ១៦ភាគរយពេញចិត្តនឹងសភាពការណ៍បច្ចុប្បន្នរបស់អាមេរិក ហើយមានប្រជាពលរដ្ឋ៨៣ភាគរយសម្គាល់ឃើញថា អាមេរិកបាន “ប្រាសចាកពីផ្លូវគោចរណ៍”រួចហើយ ។

      ក្នុងបរិបទបែបនេះ លោក Blinken បានថ្លែងសុន្ទរកថាបែបនេះ ទាំងលោកបានប្រកាសថា គួរបណ្តាក់ទុនក្នុងស្រុកអាមេរិក និងញុះញង់ឱ្យសម័្ពន្ធមិត្តសហការគ្នា ទាំងលោកបានប្រកាសថា នឹងមិនធ្វើសង្គ្រាមត្រជាក់ជាមួយប្រទេសចិន គោលដៅសុទ្ធតែចង់ឱ្យអាមេរិកធូរស្រាលនិងរក្សាភាពនឹងនរសិន ។ ព្រមពេលជាមួយគ្នានេះ លោកក៏បានឃោសនាបំប៉ោងពី “គំរាមកំហែងរបស់ចិន” ក្នុងន័យជួយបក្សប្រជាធិបតេយ្យដណ្តើមសំឡេងឆ្នោតដើម្បីបម្រើដល់តម្រូវការក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិរបស់សហរដ្ឋអាមេរិក ។

      មិនថាអាមេរិកផ្លាស់ប្តូរពាក្យសំដីស្តីពីគោលនយោបាយចំពោះប្រទេសចិនដល់កម្រិតយ៉ាងណា សំខាន់គឺត្រូវមើលពីសកម្មភាពរបស់វា ។ អ្នកនយោបាយអាមេរិកចាំបាច់ត្រូវចាប់អារម្មណ៍ដល់ថា បើសម្តែងរឿងនិយាយផ្សេងធ្វើផ្សឹងច្រើនពេក នោះពិតជានឹងធ្វើឱ្យខ្លួនមានកេរ្តិ៍ឈ្មោះអសោចជាក់ជាមិនខាន ៕



 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស