ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិននិងលោក Jerome WALCOTT រដ្ឋមន្ត្រីការបរទេសបាបាដូសបានផ្ញើលិខិតជូនគ្នាទៅវិញទៅមក ដើម្បីអបអរខួប៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ
2022-05-31 15:15:42cri
Share with:

 

      ថ្ងៃទី ៣០ ខែឧសភា  លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិននិង លោក Jerome WALCOTT  រដ្ឋមន្ត្រីក្រសួងការបរទេសនិងពាណិជ្ជកម្មអន្តរជាតិបាបាដូសបានផ្ញើលិខិតជូនគ្នាទៅវិញទៅមក  ដើម្បីអបអរខួប៤៥ឆ្នាំនៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។

លោក Wang Yi បានថ្លែងក្នុងសារលិខិតថា  បាបាដូសជាមិត្តល្អនិងដៃគូល្អរបស់ចិននៅតំបន់ការ៉ាប៊ីន។ រយៈពេល ៤៥ ឆ្នាំបន្ទាប់ពីបានបង្កើតទំនាក់ការទូត ចិននិងបាបាដូសបានលើកកម្ពស់ការទំនុកចិត្តនយោបាយជាបន្តបន្ទាប់   កិច្ចសហប្រតិបត្តិការទទួលបានផ្លែផ្កាជាច្រើន  ហើយក្នុងកិច្ចការសំខាន់ៗទាំងអន្តរជាតិនិងក្នុងតំបន់ក៏បានរក្សាការប្រាស្រ័យទាក់ទងគ្នាដ៏ញឹកញាប់ផងដែរ។ ភាគីចិនមានឆន្ទៈបន្តរួមគ្នាបង្កើតអនាគតកាន់តែល្អប្រសើរសម្រាប់ទំនាក់ទំនងចិន-បាបាដូស។

 លោកJerome WALCOTT បានថ្លែងក្នុងសារលិខិតថា   ៤៥ឆ្នាំកន្លងមក ប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការយ៉ាងស្និទ្ធស្នាលទាំងផ្នែកទ្វេភាគី ក្នុងតំបន់និងអន្តរជាតិ ហើយទទួលបានសមិទ្ធផលដ៏លេចធ្លោ។ ភាគីបាបាដូសសូមវាយតម្លៃខ្ពស់ចំពោះប្រទេសចិនដែលបានរួមចំណែកដ៏អស្ចារ្យក្នុងការបង្កើនកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការប្រយុទ្ធប្រឆាំងជំងឺឆ្លង៕

 

អ្នកបកប្រែ:邓倩
ប្លុកពិសេស