ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ព័ត៌មានទាន់ហេតុការណ៍
2022-05-31 15:13:25cri
Share with:

- លោក  Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Ka Chiu ដែលទើបជាប់ឆ្នោតហើយត្រូវបានរដ្ឋាភិបាលមជ្ឈិមចិនតែងតាំងជាប្រធានតំបន់រដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង។

-កម្រិតសូចនាករស្នូលនៃសុខភាពស្រ្តីនិងកុមារបស់ប្រទេសចិនឈរនៅលំដាប់ឈានមុខក្នុងចំណោមប្រទេសចំណូលកមធ្យមនិងខ្ពស់នៅទូទាំងពិភពលោក។

- ពីថ្ងៃទី ១ ខែមិថុនាតទៅ ក្រុងសៀងហៃអនុញ្ញាតឱ្យចេញចូលសហគមន៍ស្នាក់នៅជាធម្មតាឡើងកវិញ  ការដឹកជញ្ជូនសាធារណៈនិងការធ្វើចរាចរណ៍ទៅមកនឹងដំណើការជាធម្មតាឡើងវិញ។

- ក្រសួងការបរទេសចិនបង្ហាញថា បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិនសុទ្ធសាធ មិនអនុញ្ញាតឱ្យកម្លាំងខាងក្រៅមកជ្រៀកជ្រែតនោះទេ។

- ប្រធានាធិបតីតួកគីនិងរុស្ស៊ីពិភាក្សាតាមទូរស័ព្ទអំពីស្ថានការណ៍អ៊ុយក្រែននិងបញ្ហាផ្សេងទៀត។

- សហភាពអឺរ៉ុបឈានដល់គំនិតឯកភាពរួមអំពីការហាមនាំចូលប្រេងកាតមួយចំនួនពីរុស្ស៊ី៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស