ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

របាយការណ៍នៃគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនបានឱ្យដឹងថា នៅត្រីមាសទីមួយឆ្នាំនេះ សហគ្រាសទុនបរទេសលើសពី៩០%បានរក្សាឬពង្រីកទ្រង់ទ្រាយធ្វើពាណិជ្ជកម្មនៅចិន
2022-05-31 11:35:35cri
Share with:

     យោងតាម«របាយការណ៍ស្រាវជ្រាវអំពីបរិយាកាសពាណិជ្ជកម្មនៃវិនិយោគទុនបរទេសនៅចិនប្រចាំត្រីមាសទីមួយឆ្នាំ២០២២» ដែលគណៈកម្មាធិការជំរុញពាណិជ្ជកម្មអន្តរជាតិចិនបានចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា បានឱ្យដឹងថា សហគ្រាសទុនបរទេសមានការពេញចិត្តជាទូទៅចំពោះបរិយាកាសពាណិជ្ជកម្មរបស់ចិន ក្នុងនោះ សហគ្រាសដែលបានផ្តល់បទសម្ភាសន៍ចំនួន 87% បានរក្សាឬពង្រីកទ្រង់ទ្រាយអាជីពកម្មនៅចិន ឯសហគ្រាសទុនបរទេសចំនួន 13.5% មានផែនការបន្តបង្កើនការបណ្តាក់ទុននៅចិន។ សហគ្រាសជាច្រើនបានបង្ហាញថា មូលហេតុសំខាន់ដែលខ្លួនចង់បន្ថែមការវិនិយោគនៅចិនគឺព្រោះទីផ្សារចិនបានបន្តកើនឡើង៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស