ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Li Keqiang នាយករដ្ឋមន្ត្រីចិនដាក់ចេញអនុក្រឹតក្រុមប្រឹក្សារដ្ឋកិច្ចការដើម្បីតែងតាំងលោក Lee Ka Chiu ប្រធានតំបន់រដ្ឋបាលអាណត្តិទី ៦ នៃតំបន់រដ្ឋបាលពិសេសហុងកុង
2022-05-31 11:48:48cri
Share with:

 

លោក Li Keqiang នាយករដ្ឋមន្ត្រីចិននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Ka Chiu នៅក្រុងប៉េកាំងនៅព្រឹកថ្ងៃទី ៣០ ខែឧសភានិងបានចេញអនុក្រឹតក្រុមប្រឹក្សាកិច្ចការរដ្ឋលេខ ៧៥៤ ដើម្បីតែងតាំងលោក Lee Ka Chiu ជានាយកប្រតិបត្តិទី ៦ នៃអភិបាលតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន 

លោក Li Keqiang បានថ្លែងថា រដ្ឋាភិបាលមជ្ឈិមចិននឹងអនុវត្តគោលនយោបាយ"ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ"ជាប់ជានិច្ច អនុវត្តសិទ្ធិគ្រប់គ្រងដោយគ្រប់ជ្រុងជ្រោយរបស់រដ្ឋាភិបាលមជ្ឈិមចិនចំពោះតំបន់រដ្ឋបាលពិសេសហុងកុងនិងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយ"អ្នកស្នេហាជាតិគ្រប់គ្រងក្រុងហុងកុង"។ រដ្ឋាភិបាលមជ្ឈិមចិននិងចិនដីគោកជាទីបង្អែករឹងមាំជានិច្ចសម្រាប់ក្រុងហុងកុងជម្នះការលំបាក ហានិភ័យនិងបញ្ហាប្រឈមផ្សេងៗ 

លោក Lee Ka Chiu បានថ្លែងថា លោកនឹងអនុវត្តយ៉ាងពេញលេញនិងត្រឹមត្រូវនូវគោលនយោបាយ"ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ" ស្របតាមច្បាប់មូលដ្ឋាន ព្រមទាំធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងពេញទំហឹង ដើម្បីកសាងហុងកុងឱ្យមានភាពរុងរឿងនិងស្ថិរភាពយូរអង្វែង ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស