ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសចិននិងប្រទេសកោះប៉ាស៊ីហ្វិកបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសលើកទី ២
2022-05-31 11:38:28cri
Share with:

      ថ្ងៃទី ៣០ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការដ្ឋនិងជារដ្ឋមន្ត្រីការបរទេសចិននិងលោក Voreqe Bainimarama នាយករដ្ឋមន្ត្រីនិងជារដ្ឋ

មន្ត្រីការបរទេសហ្វ៊ីជីបានអញ្ជើញជាសហធិបតីនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសចិននិងកោះប៉ាស៊ីហ្វិកលើកទី ២ នៅក្រុង Suva។

      ថ្លែងក្នុងកិច្ចប្រជុំ លោក Wang Yi បានលើកឡើងថា និយាយម៉ាត់ណាម៉ាត់ហ្នឹងគឺជាឥរិយាបថការងាររបស់ជនជាតិចិន ការផ្តល់ជំនួយក្នុងគ្រាលំបាកជាកាយវិការដែលជនជាតិចិនធ្វើចំពោះមិត្តភក្តិ ប្រកាន់ខ្ជាប់នូវសច្ចយុត្តិធម៌ជាគំនិតណែនាំប្រតិបត្តិការរបស់ជនជាតិចិន។ ភាគីចិនរីករាយបន្តជំរុញទំនាក់ទំនងទ្វេភាគីឱ្យវិវឌ្ឍរីកចម្រើនដោយស្ថិរភាពនិងយូរអង្វែង រហូតដល់ទទួលបានលទ្ធផលជាផ្លែផ្កា។ ភាគីចិននឹងបន្តបង្កើតវេទិកាសហប្រតិបត្តិការថ្មីចំនួន ៦ បូករួមទាំងវិស័យកាត់បន្ថយភាពក្រីក្រ បម្រែបម្រួលអាកាសធាតុ បង្ការគ្រោះមហន្តរាយ កសិកម្ម និងមជ្ឈមណ្ឌលដាំដុះដើមJuncaoជាដើម។

      ថ្នាក់ដឹកនាំនិងរដ្ឋមន្ត្រីការបរទេសនៃប្រទេសកោះប៉ាស៊ីហ្វិកដែលចូលរួមកិច្ចប្រជុំបានថ្លែងថា ប្រទេសកោះប៉ាស៊ីហ្វិកថែរក្សានិងឱ្យតម្លៃលើចំណងមិត្តភាពនិងទំនាក់ទំនងភាពជាដៃគូជាមួយចិន គាំទ្រគំនិតផ្តួចផ្តើមស្តីពីការរួមគ្នាកសាងខ្សែក្រវាត់និងផ្លូវ និងអភិវឌ្ឍន៍សកល នឹងបន្តប្រកាន់ខ្ជាប់គោលនយោបាយចិនតែមួយ រំពឹងទុកថាអាចត្រួសត្រាយកិច្ចសហប្រតិបត្តិការជាមួយចិនលើគ្រប់វិស័យ៕

 

អ្នកបកប្រែ:王昭君
ប្លុកពិសេស