ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន ៖ គន្លឹះនៃភាពជោគជ័យរបស់អាស៊ីប៉ាស៊ីហ្វិក គឺកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនជាល្បែងផលបូកសូន្យទេ
2022-05-31 11:55:09cri
Share with:

លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងអំពី"ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូ-ប៉ាស៊ីហ្វិក"ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនៅថ្ងៃទី ៣០ ខែឧសភា ថា គន្លឹះនៃភាពជោគជ័យក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកគឺកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ មិនមែនការល្បែងផលបូកសូន្យនោះទេ 

ពេលអ្នកសារព័ត៌មានសួរថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Mahathir បានថ្លែងក្នុងសន្និសីទអន្តរជាតិលើកទី ២៧ ស្តីពីអនាគតនៃអាស៊ីថា "ក្របខណ្ឌសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" គឺជាក្របខណ្ឌនយោបាយ មិនមែនជាក្របខណ្ឌសេដ្ឋកិច្ច ដែលធ្វើឡើងក្នុងគោលបំណងមិនរាប់បញ្ចូលនិងប្រឆាំងនឹងប្រទេសចិន ។ សហរដ្ឋអាមេរិកគិតតែពីការច្រាកចោលប្រទេសចិន ហើយបញ្ជូននាវាចម្បាំងទៅកាន់សមុទ្រចិនខាងត្បូង នេះអាចនាំឱ្យមានអំពើហិង្សា ឬសង្គ្រាមដែលមិនអំណោយផលដល់ការអភិវឌ្ឍសេដ្ឋកិច្ចនៃប្រទេសអាស៊ាននិងការរក្សាស្ថិរភាពក្នុងតំបន់នោះទេ 

ទាក់ទិននឹងរឿងនេះ លោក Zhao Lijian បានថ្លែងថា លោក Mahathir អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីបានថ្លែងពីសម្តីក្នុងចិត្តនៃបណ្តាប្រទេសភាគច្រើននៅក្នុងតំបន់ ហើយថែមទាំងបានបញ្ជាក់យ៉ាងច្បាស់ថា អ្វីដែលប្រទេសក្នុងតំបន់យកចិត្តទុកដាក់បំផុតគឺសន្តិភាព ស្ថិរភាពនិងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់ ។ សហរដ្ឋអាមេរិកធ្វើអ្វីដើម្បីតែបម្រើផលប្រយោជន៍អាត្មានិយមរបស់ខ្លួន ការធ្វើនយោបាយធូបនីយកម្មសេដ្ឋកិច្ច គឺមិនអាចទទួលបានការគាំទ្រនោះទេ 

អ្នកបកប្រែ:王幸
ប្លុកពិសេស