ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping ជួបសន្ទនាជាមួយលោក Lee Ka Chiu
2022-05-31 10:44:54cri
Share with:


      រសៀលថ្ងៃទី៣០ ខែឧសភា នៅទីក្រុងប៉េកាំង លោក  Xi Jinping ប្រធានរដ្ឋចិនបានជួបសន្ទនាជាមួយលោក Lee Ka Chiu ដែលទើបជាប់ឆ្នោតហើយត្រូវបានរដ្ឋាភិបាលមជ្ឈិមចិនតែងតាំងជាប្រធានតំបន់រដ្ឋបាលអាណត្តិទី  នៃតំបន់រដ្ឋបាលពិសេសហុងកុង។

      លោក Xi Jinping បានលើកឡើងថា  របបបោះឆ្នោតថ្មីសមស្របនឹងគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” សមស្របសភាពពិតជាក់ស្តែងនៅហុងកុង ក៏ដូចជាប្រព័ន្ធនយោបាយនិងប្រជាធិបតេយ្យដែលហុងកុងត្រូវការ ចាំបាច់ត្រូវប្រកាន់ខ្ជាប់ជានិច្ច។

      លោក Xi Jinping បានគូសបញ្ជាក់ថា ឆ្នាំនេះជាខួប ២៥ ឆ្នាំនៃការដែលហុងកុងត្រឡប់មកមាតុប្រទេសចិនវិញ។ រយៈពេល ២៥ ឆ្នាំកន្លងមក ការអនុវត្តគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” នៅហុងកុងទទួលបានភាពជោគជ័យដែលសកលលោកសុទ្ធតែកោតសរសើរ។  ការប្តេជ្ញារបស់រដ្ឋាភិបាលមជ្ឈិមចិនក្នុងការអនុវត្តដោយគ្រុបជ្រុងជ្រោយនិងត្រឹមត្រូវនូវគោលនយោបាយ “ប្រទេសមួយប្រព័ន្ធគ្រប់គ្រងពីរ” គឺមិនដែលរង្គោះរង្គើទេ  ហើយក៏មិនកែប្រែដែរ។ ហុងកុងកំពុងស្ថិតក្នុងដំណាក់កាលគន្លឹះដែលប្តូរពីការធ្វើអភិបាលកិច្ចឈានទៅរកការស្តារឡើងវិញ។ ខ្ញុំជឿជាក់ថា ក្រោមអភិបាលកិច្ចនៃរដ្ឋបាលតំបន់រដ្ឋបាលពិសេសអាណត្តិថ្មីនឹងនាំមកនូវសមិទ្ធផលថ្មីៗបន្ថែមទៀត ហើយការអភិវឌ្ឍរបស់ហុងកុងមុខជានឹងបើកទំព័រថ្មីជាមិនខាន៕


អ្នកបកប្រែ:邓倩
ប្លុកពិសេស