ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អ្នកជំនាញនៃធនាគារគំនិតតួកគី៖ អាមេរិកបានឆ្លៀតប្រើវិបត្តិអ៊ុយក្រែនដើម្បីបង្កអារម្មណ៍ភ័យខ្លាចចំពោះរុស្ស៊ី ក្នុងបំណងបង្កើតរូបភាពខ្លួនជា “អ្នកសង្គ្រោះពិភពលោក”
2022-05-30 13:55:37cri
Share with:



      វិបត្តិអ៊ុយក្រែនបានអូសបន្លាយអស់ពេលជាង៣ខែហើយ ពេលថ្មីៗនេះ អ្នកសារព័ត៌មាននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានយកបទសម្ភាសជាមួយលោកGuray Alpar  ប្រធានវិទ្យាស្ថានសិក្សាស្រាវជ្រាវគំនិតយុទ្ធសាស្ត្រ  ដែលជាធនាគារគំនិតល្បីឈ្មោះរបស់តួកគី។ លោកបានសម្គាល់ថា ក្រោយពីបញ្ចប់សង្គ្រាមត្រជាក់ អាមេរិកបានក្លាយជាប្រទេសមហាអំណាចតែមួយគត់លើសកលលោក  ហើយតែងប្រើឧត្តមភាពរបស់ខ្លួន  ពិសេសឧត្តមភាពផ្នែកយោធា ទៅជ្រៀតជ្រែកកិច្ចការប្រទេសផ្សេងជាញឹកញាប់។ មូលហេតុសំខាន់ដែលវិបត្តិអ៊ុយក្រែននៅតែអូសបន្លាយគឺពីព្រោះអាមេរិកចង់ឆ្លៀតប្រើវិបត្តិនេះទៅផ្សព្វផ្សាយ “ភ័យខ្លាចចំពោះរុស្ស៊ី”  ដើម្បីបង្កើតរូបភាពរបស់ខ្លួនជា “អ្នកសង្គ្រោះពិភពលោក” ឡើងវិញ៕

អ្នកបកប្រែ:邓倩
ប្លុកពិសេស