ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ទីក្រុងសៀងហៃមានសមត្ថភាពធ្វើតេស្តរកវីរុសកូវីដ១៩ក្នុងមួយថ្ងៃលើសពី៨លាន៥សែនបំពង់
2022-05-30 15:55:18cri
Share with:

ថ្ងៃទី៣០ ខែឧសភា អ្នកសារព័ត៌មានបានទទួលដំណឹងពីសន្និសីទសារព័ត៌មានអំពីការងារបង្ការនិងគ្រប់គ្រងជំងឺកូវីដ១៩ក្រុងសៀងហៃថា បច្ចុប្បន្ន ក្រុងសៀងហៃមានសមត្ថភាពធ្វើតេស្តរកវីរុសកូវីដ១៩ក្នុងមួយថ្ងៃលើសពី៨លាន៥សែនបំពង់ អាចបំពេញតម្រូវការធ្វើតេស្តរកវីរុសកូវីដ១៩ទូទាំងទីក្រុងបន្ទាប់ពីការចូលបំពេញការងារធម្មតាវិញនិងការស្តារផលិតកម្មឡើងវិញ។

បច្ចុប្បន្ន ទីក្រុងសៀងហៃកំពុងជំរុញយ៉ាងសកម្មនូវការចូលបំពេញការងារធម្មតាវិញនិងការស្តារផលិតកម្មឡើងវិញ។រដ្ឋបាលសៀងហៃនឹងលុបចោលវិធានការត្រួតពិនិត្យនិងអនុញ្ញាតការការចូលបំពេញការងារធម្មតាវិញនិងការស្តារផលិតកម្មឡើងវិញពីថ្ងៃទី១ ខែមិថុនា ហើយនឹងដាក់ចេញគោលនយោបាយជាច្រើន ដើម្បីធ្វើឱ្យបា្រក់ទុនបរទេសមានស្ថិរភាព ជំរុញការប្រើប្រាស់និងពង្រីកការវិនិយោគ៕

អ្នកបកប្រែ:刘妍
ប្លុកពិសេស