ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនជួបពិភាក្សាជាមួយលោកHenry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិក
2022-05-30 12:53:33cri
Share with:

ថ្ងៃទី ២៩ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Wang Yi សមាជិកក្រុមប្រឹក្សាកិច្ចការរដ្ឋនិងជារដ្ឋមន្ត្រីក្រសួងការបរទេសចិនបានជួបពិភាក្សាជាមួយលោក Henry Puna អគ្គលេខាធិការនៃវេទិកាប្រទេសកោះប៉ាស៊ីហ្វិក ។ 

លោក Wang Yi បានថ្លែងថា ប្រទេសចិនសូមគាំទ្រប្រទេសកោះប៉ាស៊ីហ្វីកក្នុងការជំរុញយុទ្ធសាស្ត្រ ប៉ាស៊ីហ្វិកពណ៌ខៀវឆ្នាំ ២០៥០ ។ សេដ្ឋកិច្ចរបស់ប្រទេសចិនពោរពេញដោយភាពរឹងមាំនិងភាពរស់រវើក ហើយជំងឺ COVID-19 មិនអាចរារាំងជំហានអភិវឌ្ឍន៍របស់ប្រទេសចិនបានទេ ។

លោក Wang Yi បានគូសបញ្ជាក់ថា ដំណើរទៅកាន់ប៉ាស៊ីហ្វិកខាងត្បូងលើកនេះ គឺជាដំណើរនៃសន្តិភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការ ។ ប្រទេសចិនបានបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសកោះប៉ាស៊ីហ្វីកជិតកន្លះសតវត្សរ៍មកហើយ ។ ចិននិងប្រទេសកោះបានធ្វើកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យដែលនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនដល់ប្រជាជននៃប្រទេសកោះប៉ាស៊ីហ្វីក។

 ជាការឆ្លើយតប លោក Henry Puna បានថ្លែងថា ប្រទេសចិនគឺជាដៃគូសន្ទនានិងជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់នៃប្រទេសកោះប៉ាស៊ីហ្វិក ដែលបានរួមចំណែកដែលមិនអាចខ្វះបានក្នុងការអភិវឌ្ឍនៃប្រទេសកោះអស់រយៈពេលជាយូរមក រំពឹងថា អាចពង្រឹងនិងពង្រិកកិច្ចសហប្រតិបត្តិការជាមួយភាគីចិនលើគ្រប់វិស័យ ដូចជា សេដ្ឋកិច្ចពណ៌ខៀវ និងប្រើប្រាស់កាណនុវត្តភាពអភិវឌ្ឍន៍របស់ប្រទេសចិនឱ្យបានពេញលេញ ដើម្បីសម្រេចបាននូវការអភិវឌ្ឍប្រកបដោយចីរភាពនិងពហុភាព ៕

អ្នកបកប្រែ:王幸
ប្លុកពិសេស