កាលពីថ្ងៃទី២៤ ខែឧសភា តាមម៉ោងក្នុងតំបន់ ករណីបាញ់ប្រហារដ៏ធំមួយបានកើតឡើងនៅសាលាបឋមសិក្សា Robb ក្នុងទីក្រុង Uvalde រដ្ឋTexas សហរដ្ឋអាមេរិក។ យាយរបស់សិស្សសាលាបឋមសិក្សាម្នាក់ដែលនៅរស់រានមានជីវិតបានរៀបរាប់ថា ជនដៃដល់បានបាញ់រះចំពោះបន្ទប់រៀនដែលកំពុងបើកទ្វារនៅពេលនោះ សំណាងល្អដែលគ្រូរបស់ចៅស្រីគាត់បានចាក់សោទ្វារបន្ទប់រៀនដោយទាន់ពេល ដែលក៏បានផ្តល់ពេលវេលាដ៏មានតម្លៃសម្រាប់ចៅស្រី និងសិស្សដ៏ទៃទៀតរត់គេចចេញតាមបង្អួច។ .. ការវាយប្រហារនេះគឺជាករណីបាញ់ប្រហារនៅសាលារៀនដ៏សាហាវបំផុតនៅក្នុងសហរដ្ឋអាមេរិកក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅ ដែលខ្មាន់កាំភ្លើងមានអាយុ ១៨ ឆ្នាំបានបាញ់សម្លាប់កុមារយ៉ាងហោចណាស់ ១៩ នាក់ និងគ្រូបង្រៀនពីរនាក់ បន្ទាប់មកខ្មាន់កាំភ្លើង ត្រូវបានបាញ់សម្លាប់៕