ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងសុទ្ធសាធរបស់ប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងក្រៅប្រទេសជ្រៀកជ្រែតនោះទេ ហើយការសម្រេចការបង្រួបបង្រួមជាតិជាបុព្វហេតុប្រកបដោយសច្ចភាព
2022-05-30 20:22:18cri
Share with:

ថ្ងៃទី៣០ ខែឧសភា លោកZhao Lijianអ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា តាមការផ្សាយដំណឹងបានឱ្យដឹងថា ទាក់ទិននឹងពាក្យសម្តីអវិជ្ជមានពាក់ព័ន្ធនឹងតៃវ៉ាន់របស់អាមេរិកនាពេលថ្មីៗកន្លងទៅនេះ សម្តេចហ៊ុនសែននាយករដ្ឋមន្ត្រីកម្ពុជាគូសបញ្ជាក់ថា តៃវ៉ាន់ជាខេត្តមួយរបស់ប្រទេសចិន និងជាចំណែកមួយដែលមិនអាចបំបែកពីទឹកដីរបស់ប្រទេសចិន វាជាគ្រោះថ្នាក់ខ្លាំងណាស់ដែលប៉ុនប៉ង់ញុះញង់ឱ្យតៃវ៉ាន់ឯករាជ្យ លោកបានអំពាវនាវដល់ភាគីនានាឱ្យគោរពប្រជាធិបតេយ្យរបស់ប្រទេសចិន កុំចាក់សាំងលើភ្លើង។ តើប្រទេសចិនមានការវាយតម្លៃយ៉ាងម៉េចចំពោះរឿងនេះ?

លោកZhao Lijianបានលើកឡើងថា ភាគីចិនសូមកោតសរសើរខ្ពស់ចំពោះការបង្ហាញឥរិយាបថរបស់សម្តេចហ៊ុនសែនពាក់ព័ន្ធនឹងតៃវ៉ាន់ ពិភពលោកមានចិនតែមួយ តៃវ៉ាន់ជាចំណែកមួយរបស់ប្រទេសចិន រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ដែលតំណាងទូទាំងប្រទេសចិន នេះគឺជាគំនិតឯកភាពរបស់សហគមន៍អន្តរជាតិ។ បញ្ហាតៃវ៉ាន់ជាកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន មិនអនុញ្ញាតឱ្យកម្លាំងក្រៅជ្រៀកជ្រែតនោះទេ ប្រទេសចិនគាំពារប្រជាធិបតេយ្យនិងបូរណភាពទឹកដី ប្រឆាំងនឹងការធ្វើសកម្មភាពអបគមន៍ ការសម្រេចការបង្រួបបង្រួមជាតិជាបុព្វហេតុប្រកបដោយសច្ចភាព នេះបានហើយនឹងបន្តទទួលការយោគយល់និងគាំទ្ររបស់សហគមន៍អន្តរជាតិ ក្នុងនោះបូករួមទាំងកម្ពុជាផង

អ្នកបកប្រែ:刘妍
ប្លុកពិសេស