ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#CCFR Comment#បទវិភាគ៖អ្នកនយោបាយជប៉ុនប៉ុនប៉ង "ធ្វើសង្គ្រាមរវាងជប៉ុននិងចិនដូចកាលពីឆ្នាំ១៨៩៤ជាថ្មីឡើងវិញ"គឺកំពុងសុបិន្តនៅពេលថ្ងៃ
2022-05-30 11:19:42cri
Share with:

ពេលថ្មីៗកន្លងទៅនេះ មេដឹកនាំនៃប្រទេសអាមេរិក ជប៉ុន ឥណ្ឌានិងអូស្ត្រាលីបានបើកធ្វើកិច្ចប្រជុំកំពូលអំពី”យន្តការចតុភាគី”ហៅកាត់ QUAD នៅក្រុងតូក្យូ លោក Fumio Kishida នាយករដ្ឋមន្ត្រីជប៉ុនបានធ្វើជាអធិបតីនៃកិច្ចប្រជុំលើកនេះ ។ ពិតមែនតែសេចក្តីថ្លែងការណ៍រួមដែលចេញផ្សាយបន្ទាប់ពីកិច្ចប្រជុំមិនបានថ្លែងទាំងចំហដល់ប្រទេសចិនក៏ដោយ ក៏ប៉ុន្តែបើមើលពីការផ្សាយដំណឹងរបស់ប្រព័ន្ធសារព័ត៌មានជប៉ុនបានឱ្យដឹងថា ភាពសំដៅនៃកិច្ចប្រជុំកំពូល QUAD គឺច្បាស់លាស់ ។ ទាក់ទិននឹងជំនួបពិភាក្សារវាងមេដឹកនាំជប៉ុននិងអាមេរិកព្រមទាំងពាក្យសម្តីនិងទង្វើដ៏ខុសឆ្គងនិងអវិជ្ជមានដែលពាក់ព័ន្ធនឹងប្រទេសចិនក្នុងសេចក្តីថ្លែងការណ៍រួមរវាងជប៉ុននិងអាមេរិក អ្នកនយោបាយជប៉ុនមួយចំនួនកំពុងឃុបឃិតជាមួយសហរដ្ឋអាមេរិកដើម្បីបង្កការបដិបក្ខគ្នា និន្នាការ ទទួលស្វាគមន៍សហរដ្ឋអាមេរិកនិងក្បត់អាស៊ីរបស់ពួគគេមានភាពកាន់តែច្បាស់លាស់ពីមួយថ្ងៃទៅមួយថ្ងៃ ។

បើគិតពិចារណាយ៉ាងម៉ត់ចត់អាចឃើញថា ភាគីជប៉ុនឃោសនាបំប៉ោងពីអ្វីដែលហៅថា ធ្វើការបដិបក្ខគ្នានៅវិស័យពីរជាមួយប្រទេសចិន សុទ្ធតែជាភារកិច្ចដែលមិនអាចសម្រេចបាននោះទេ ។ សហរដ្ឋអាមេរិក អង់គ្លេសនិងអូស្ត្រាលីបានបង្កើត ទំនាក់ទំនងភាពជាដៃគូសន្តិសុខត្រីភាគីAUKUSដែលមានលក្ខណៈយោធា ក្នុងគោលបំណងធ្វើ សង្គ្រាមត្រជាក់ថ្មីនៅអាស៊ី តែបានរងការចោទជាមន្ទិលសង្ស័យនិងរិះគន់ពីសំណាក់ប្រទេសអាស៊ីភាគច្រើនដាច់ខាតដូចជាឥណ្ឌូណេស៊ីនិងម៉ាឡេស៊ីជាដើម ។ នេះមានសេចក្តីថា AUKUS គឺពិបាកបង្ករឿងហេតុទៀតហើយ ។ បើប្រៀបធៀបនឹង AUKUS  QUAD មានលក្ខណៈជាសម្ព័ន្ធយោធាកាន់តែតិច ដូច្នេះ ពិបាកក្លាយជា អង្គការណាតូបែបអាស៊ីនោះឡើយ ។

បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា QUAD បានបង្កើនការវិនិយោគលើការកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ដែលមានគោលបំណងបដិបក្ខគ្នានឹងការកសាង ខ្សែក្រវាត់និងផ្លូវយ៉ាងច្បាស់លាស់ ។ នេះគឺជាតម្រូវការនិងសំណូមពររបស់អ្នកនយោបាយជប៉ុនមួយចំនួនហ្នឹងឯង ។ ប៉ុន្តែ បើមើលពីដំណឹងដែលនាយករដ្ឋមន្ត្រីជប៉ុនបានប្រកាសឱ្យដឹងថា ទោះបីជាប្រទេសចំនួនបួនគឺសហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលីនិងឥណ្ឌានឹងទម្លាក់ការវិនិយោគសរុប៥ម៉ឺនលានដុល្លារអាមេរិកនៅ៥ឆ្នាំខាងមុខនេះក៏ដោយ ក៏សឹងតែមិនអាចបំពេញតាមតម្រូវការរបស់ឥណ្ឌាប៉ុណ្ណោះទេ ។

    កម្លាំងស្តាំនិយមមួយចំនួនរបស់ជប៉ុនបានរួមសហការជាមួយសហរដ្ឋអាមេរិកយ៉ាងសកម្ម ដើម្បីជំរុញអ្វីដែលហៅថា យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក តាមពិតទៅគឺចង់នាំឱ្យជប៉ុនឆ្លៀតឱកាសនេះបម្រះខ្លួនចេញពីការដាក់កំហិតនៃរបបបន្ទាប់ពីបញ្ចប់សង្គ្រាមលោកលើកទីពីរ ហើយមានសិទ្ធិធ្វើការប្រយុទ្ធជាមួយបរទេស នៅទីបំផុត សម្រេចបាននូវការស្តារយោធានិយមឡើងវិញ ។ ជប៉ុនធ្លាប់ធ្វើសង្គ្រាមឈ្លានពានចំពោះប្រទេសជិតខាងក្នុងប្រវត្តិសាស្ត្រ ហើយងប់ងល់នឹង ការដកខ្លួនចេញពីអាស៊ីនិងចូលក្នុងអឺរ៉ុបជាយូរណាស់មកហើយ ។ បច្ចុប្បន្ននេះ បានបំផុសការបដិបក្ខគ្នាខាងមនោគមវិជ្ជា ទទួលស្វាគមន៍សហរដ្ឋអាមេរិកនិងក្បត់អាស៊ីយ៉ាងកម្រោល ដែលគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពក្នុងតំបន់អាស៊ីយ៉ាងធ្ងន់ធ្ងរ ។ ខណៈពេលដែលនាយករដ្ឋមន្ត្រីជប៉ុនធ្វើជាអធិបតីក្នុងកិច្ចប្រជុំកំពូល “QUAD ប្រជាជនជប៉ុនបានរៀបចំធ្វើការដង្ហែក្បួននិងការប្រមូលផ្តុំគ្នានៅក្រុងតូក្យូ ដើម្បីប្រឆាំងនឹងការបង្កើត ក្រុមតូចដែលញុះញង់ឱ្យមានការបដិបក្ខគ្នានិងច្រានចោលប្រទេសដទៃទៀត ។

ការអភិវឌ្ឍដោយសន្តិភាពនៅតំបន់អាស៊ីគឺបានមកដោយមិនងាយទេ ហើយការប្តេជ្ញាចិត្តនិងឆន្ទៈរបស់ចិនក្នុងការគាំពារសន្តិសុខអធិបតេយ្យភាពនិងផលប្រយោជន៍អភិវឌ្ឍន៍ជាតិគឺមានភាពមុតមាំដូចថ្ម ។ ទាហាននិងអ្នកនយោបាយជប៉ុនដែលហៅចចកចូលផ្ទះទាំងនោះប៉ុនប៉ង ធ្វើសង្គ្រាមរវាងជប៉ុននិងចិនដូចកាលពីឆ្នាំ១៨៩៤ជាថ្មីឡើងវិញគឺពិតជាកំពុងសុបិន្តនៅពេលថ្ងៃ ។ ប្រសិនបើពួកគេមិនបញ្ឈប់ភ្លាម នោះ មុខជានឹងអូសជប៉ុនចូលក្នុងអន្លង់កាន់តែជ្រៅម្តងទៀតជាមិនខាន ៕

 

 

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស