ថ្ងៃទី ២៩ ខែឧសភា ប្រជាជនអ៊ីស្រាអែលរាប់ម៉ឺននាក់បានធ្វើការដង្ហែក្បួនដើម្បីរំលឹក “ទិវាហ្ស៊េរុយសាឡិម” ដែលបានបណ្តាលឱ្យអ្នកតវ៉ាជនជាតិប៉ាឡេស្ទីនប៉ះទង្គិចជាមួយប៉ូលីសអ៊ីស្រាអែល និងបណ្តាលឱ្យជនជាតិប៉ាឡេស្ទីនចំនួនប្រហែល២០០នាក់រងរបួស។
ថ្ងៃដដែល ប្រជាជនអ៊ីស្រាអែលបានដង្ហែក្បួននៅក្នុងក្រុងហ្ស៊េរុយសាឡិម បន្ទាប់មកអ្នកតវ៉ាជនជាតិប៉ាឡេស្ទីនបានប៉ះទង្គិចគ្នាជាមួយប៉ូលីសអ៊ីស្រាអែល ។ នៅកន្លែងជាច្រើននៃត្រើយខាងលិចទន្លេហ្សកដង់ ប្រជាជនប៉ាឡេស្ទីនក៏កើតមានការប៉ះទង្គិចជាមួយកងកម្លាំងយោធាអ៊ីស្រាអែលផងដែរ៕