ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Xi Jinping គូសបញ្ចាក់ពីការជំរុញការសិក្សាស្រាវជ្រាវអំពីអរិយធម៌និងប្រវត្តិសាស្រ្តចិនឱ្យបានស៊ីជម្រៅ និងជំរុញការបង្កើនការស្វែងយល់ពីប្រវត្តិសាស្រ្តនិងពង្រឹងជំនឿចិត្តខាងវប្បធម៌
2022-05-30 10:50:56cri
Share with:

      ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានបើកកិច្ចប្រជុំពិភាក្សាលើកទី ៣៩ ស្តីពីការធ្វើឱ្យស៊ីជម្រៅនូវការស្វែងរកប្រភពដើមនៃអរិយធម៌ចិន។ នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់ថា ត្រូវស្វែងយល់យ៉ាងស៊ីជម្រៅអំពីប្រវត្តិសាស្ត្រអភិវឌ្ឍន៍ជាង ៥ ពាន់ឆ្នាំរបស់ប្រជាជាតិចិន ជំរុញការសិក្សាស្រាវជ្រាវអរិយធម៌និងប្រវត្តិសាស្រ្តចិនឱ្យបានស៊ីជម្រៅ ក៏ដូចជាជំរុញឱ្យបក្សទាំងមូលនិងសង្គមទាំងមូលបង្កើនការស្វែងយល់ពីប្រវត្តិសាស្រ្តនិងពង្រឹងជំនឿចិត្តខាងវប្បធម៌។ 

      លោក Xi Jinping បានគូសបញ្ជាក់ថា សមិទ្ធផលសិក្សាស្រាវជ្រាវនៃការស្វែងយល់ពីប្រភពដើមនៃអរិយធម៌ចិននិងគម្រោងសំខាន់ៗមួយចំនួនទៀតបានបញ្ជាក់ពីប្រវត្តិសាស្រ្តនៃមនុស្សជាតិរាប់លានឆ្នាំ ប្រវត្តិសាស្ត្រនៃវប្បធម៌មួយម៉ឺនឆ្នាំនិងប្រវត្តិសាស្ត្រនៃអរិយធម៌ជាង ៥ ពាន់ឆ្នាំរបស់ប្រទេសចិន។ តែសមិទ្ធផលដែលគម្រោងទាំងនេះទទួលបានគ្រាន់តែស្ថិតក្នុងដំណាក់កាលដំបូងនៅឡើយទេ ពោលគឺនៅនៅមានអាថ៌កំបាំងប្រវត្តិសាស្រ្តជាច្រើនទៀតដែលយើងត្រូវរុករក។

      លោក Xi Jinping បានគូសបញ្ជាក់ទៀតថា អរិយធម៌ចិនមានឈ្មោះល្បីរន្ទឺដោយសារភាពបើកទូលាយនិងបរិយាប័ន្ន។ ដូចនេះ ត្រូវប្រកាន់ខ្ជាប់នូវការផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិដែលបង្កប់ក្នុងអរិយធម៌ចិន ជំរុញការបង្កើតសហគមន៍វាសនារួមរបស់មនុស្សជាតិ បង្ហាញចំពោះពិភពលោកនូវរូបរាងចិនដែលគួរឱ្យជឿទុកចិត្ត គួរឱ្យស្រឡាញ់និងគួរឱ្យគោរព ដើម្បីឱ្យពិភពលោកយល់ដឹងពីប្រទេសចិន ប្រជាជនចិន បក្សកុម្មុយនិស្តចិននិងប្រជាជាតិចិន៕

អ្នកបកប្រែ:王昭君
ប្លុកពិសេស