ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសរុស្ស៊ីថ្លែងថា គឺ សហរដ្ឋអាមេរិកខ្លួនឯងដែលបានបង្កឱ្យមានវិបត្តិស្បៀងអាហារនៅអ៊ុយក្រែន
2022-05-29 13:59:28cri
Share with:

    នៅថ្ងៃទី ២៨ ខែឧសភា លោកស្រី Maria Zakharova អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីនបានថ្លែងថា គឺ សហរដ្ឋអាមេរិកខ្លួនឯងដែលបានដកហូតការបម្រុងទុកស្បៀងរបស់អ៊ុយក្រែន ដូច្នេះ បានបង្កឲ្យមានវិបត្តិស្បៀងអាហារនៅអ៊ុយក្រែន ។

    លោកស្រី Maria Zakharova បានលើកឡើងថា ប្រទេសលោកខាងលិចប៉ុនប៉ងទម្លាក់កំហុសដែលបណ្តាលឱ្យកើតមានរាល់បញ្ហាទាំងអស់ក្នុងទីផ្សារស្បៀងអាហារជាសកលទៅលើប្រតិបតិ្តការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែនព្រមទាំងរិះគន់រុស្ស៊ីថា បានបំបិទផ្លូវចំពោះនាវាបរទេសនៅកំពង់ផែសមុទ្រខ្មៅនិងសមុទ្រ Azov នេះគឺ គ្មានទីសំអាងទាល់តែសោះ ។ លោកស្រីបានថ្លែងទៀតថា សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានប្រកាសថា ពួកគេមានគម្រោងនាំចេញស្បៀងអាហារចំនួន ២០ លានតោនពីអ៊ុយក្រែនទៅកាន់បណ្តាប្រទេសអាហ្វ្រិកនិងមជ្ឈិមបូព៌ាក្នុងរយៈពេល២ ខែកន្លះខាងមុខនេះដើម្បីបង្ការវិបត្តិស្បៀងអាហារ ប៉ុន្តែតាមពិតទៅ ស្បៀងអាហារទាំងនេះបែរជាត្រូវបានដឹកជញ្ជូនទៅដល់ឃ្លាំងស្តុកនៅអឺរ៉ុប ។

    លោកស្រី Maria Zakharova បានបន្តថ្លែងថា ការដាក់ទណ្ឌកម្មទៅលើរុស្ស៊ីរបស់លោកខាងលិចបានបណ្តាលឩ្យផ្តាច់ការប្រាស្រ័យទាក់ទងគ្នារវាងប្រព័ន្ធចរាចរណ៍ទំនិញជាសកលនិងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនគឺជាកត្តាលីករដ៏សំខាន់ដែលបណ្តាលឱ្យកើតមាននិន្នាការអវិជ្ជមាននាពេលបច្ចុប្បន្ន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស