ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ប្រទេសកោះមួយនៅមហាសមុទ្រប៉ាស៊ីហ្វិកប្រកាសដាក់ប្រទេសទាំងមូលចូល"ភាពអាសន្នខាងអាកាសធាតុ”
2022-05-29 15:00:52cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានបារាំងកាលពីថ្ងៃទី២៨ខែឧសភាបានឱ្យដឹងថា នៅថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់ រដ្ឋសភានៃប្រទេសវ៉ានូអាទូប្រទេសដាក់ប្រទេសទាំងមូលចូលភាពអាសន្នខាងអាកាសធាតុ។ លោកLoughmanនាយករដ្ឋមន្រ្តីវ៉ានូអាទូបានថ្លែងថា នឹងទម្លាក់ថវិកាចំនួន១២០០លានដុល្លារអាមេរិកដើម្បីបន្ធូរបន្ថយផលប៉ះពាល់ចំពោះប្រទេសខ្លួនដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ។

      លោកLoughmanបានថ្លែងទៀតថា ការកើនឡើងនៃនីវ៉ូទឹកសមុទ្រនិងធាតុអាកាសដ៏អាក្រក់បានបង្កជាផលប៉ះពាល់"អតុល្យភាព"ចំពោះមហាសមុទ្រប៉ាស៊ីហ្វិក និយាយចំពោះប្រទេសវ៉ានូអាទូ ភពផែនដីក្តៅពេក ព្រមទាំងគ្មានសុវត្ថិភាពណាស់ វ៉ានូអាទូកំពុងស្ថិតក្នុងគ្រោះថ្នាក់។

      តាមការផ្សាយដំណឹងឱ្យដឹងថា ការទម្លាក់ថវិកាចំនួន១២០០លានដុល្លារអាមេរិករបស់វ៉ានូអាទូលើកនេះនឹងប្រើប្រាស់លើវិស័យដ៏សំខាន់ចំនួន៣ គឺបង្កើនសមត្ថភាពសមស្របនឹងបម្រែបម្រួលអាកាសធាតុ កាត់បន្ថយផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុ និងស្រោចស្រង់ការខាតបង់ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស