ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

មូលនិធិប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាលថៃជិតនឹងអស់លុយហើយ គ្រាន់តែអាចផ្តល់ប្រាក់ឧបត្ថម្ភកធនដល់តម្លៃប្រេងម៉ាស៊ូតមួយខែប៉ុណ្ណោះ
2022-05-29 15:01:34cri
Share with:

ថ្ងៃទី២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ប្រធានការិយាល័យមូលនិធិប្រេងឥន្ធនៈរបស់រាជរដ្ឋាភិបាលថៃបានថ្លែងថា បច្ចុប្បន្ននេះ សាច់ប្រាក់ដែលប្រើប្រាស់បានរបស់មូលនិធិប្រេងឥន្ធនៈនៃរាជរដ្ឋាភិបាលថៃនៅសល់តែ១២០០០លានបាតថៃប៉ុណ្ណោះ តាមការប៉ាន់ប្រមាណ គ្រាន់តែអាចផ្តល់ប្រាក់ឧបត្ថម្ភកធនដល់តម្លៃប្រេងម៉ាស៊ូតមួយខែទៀត បន្ទាប់ពីនោះ បើចង់រក្សាបាននូវភាពចល័តរបស់ប្រាក់ទុន នោះត្រូវប្រើវិធីសាស្រ្តចំនួន២ ពោលគឺទីមួយ ស្នើសុំឥណទានចំនួន៣ម៉ឺនលានបាតថៃទៀត ដោយអនុលោមតាមសេចក្តីសម្រេចចិត្តរបស់កិច្ចប្រជុំនៃគណៈរដ្ឋមន្ត្រី ទីពីរ សុំជំនួយជាប្រាក់ពីរាជរដ្ឋាភិបាល ។

      នៅពេលមុននេះ រាជរដ្ឋាភិបាលថៃបានប្រើប្រាស់មូលនិធិថាមពលចំនួនរាប់ម៉ឺនលានបាតថៃរួចហើយ ដើម្បីលំនឹងតម្លៃប្រេងម៉ាស៊ូតដែលបានឡើងថ្លៃជាបន្តបន្ទាប់ មូលនិធិនេះបានប្រើអស់ហើយ ក៏បានស្នើសុំឥណទានសម្រាប់លំនឹងតម្លៃប្រេងម៉ាស៊ូតទៀត ប៉ុន្តែបច្ចុប្បន្ននេះ ឥណទានក៏បានប្រើអស់ហើយ ។ រាជរដ្ឋាភិបាលថៃបានប្រកាសថា នឹងកាត់បន្ថយប្រាក់ឧបត្ថម្ភកធនចំពោះតម្លៃប្រេងម៉ាស៊ូត ព្រមនឹងកែសម្រួលដល់កម្រិតតាមការប៉ាន់ប្រមាណរបស់រាជរដ្ឋាភិបាល ព្រមពេលជាមួយគ្នានេះ ក៏សង្ឃឹមឱ្យប្រជាពលរដ្ឋអាចយោគយល់និងសហការជាមួយគ្នា រាជរដ្ឋាភិបាលនឹងខិតខំប្រឹងប្រែងឱ្យអស់ពីសមត្ថភាពដើម្បីផ្តល់ជំនួយ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស