ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ពិព័រណ៍វិចិត្រសិល្បៈរបស់លោក Han Meilin នៅខេត្ត Anhui អញ្ជើញលោកអ្នកឱ្យស្វែងយល់ពី"ពិភពរបស់លោក Han Meilin "
2022-05-28 15:29:03cri
Share with:

    នៅថ្ងៃទី ២៦ ខែឧសភា ពិព័រណ៍វិចិត្រសិល្បៈរបស់លោក Han Meilin បានទទួលអ្នកទស្សនាលើកដំបូង ។ ពិព័រណ៌លើកនេះបានបង្ហាញពីស្នាដៃល្អៗគ្រប់ប្រភេទរបស់លោក Han Meilin ជាង ៤០០ បំណែក ដែលបានរួមបញ្ជូលរចនាបថសិល្បៈជាច្រើន ដូចជា ការសរសេរអក្សរផ្ទង់ចិន គំនូរចិនទឹកថ្នាំ ចម្លាក់និងកុម្ភការភ័ណ្ឌជាដើមបានបង្ហាញយ៉ាងពេញលេញនូវរូបភាពស្នាដៃប្រកបដោយភាពរស់រវើកនិងសុទិដ្ឋិនិយមព្រមនិងមុខមាត់សិល្បៈដ៏សម្បូរបែបរបស់សិល្បកររូបនេះ ។



    ពិព័រណ៍វិចិត្រសិល្បៈរបស់លោក Han Meilin ដែលផ្តួចផ្តើមដោយនាយកដ្ឋានវប្បធម៌និងទេសចរណ៍ខេត្ត Anhui និងរៀបចំដោយសាលវិចិត្រសិល្បៈខេត្ត Anhui និងមូលនិធិសិល្បៈលោក Han Meilin គឺជាការដឹងគុណនិងការតបស្នងវិញរបស់សិល្បកររូបនេះចំពោះខេត្ត Anhui ដែលជា"ស្រុកកំណើតទីពីរ"របស់លោក ៕



អ្នកបកប្រែ:魏伟
ប្លុកពិសេស