ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

#ការចងចាំអំពីការប្រឆាំងភេរវកម្មស៊ីនជាំងប្រទេសចិន# ប៉ូលិសស៊ីនជាំង បានក្លាយជាគោលដៅវាយប្រហារដ៏សំខាន់របស់ពួកភេរវករ
2022-05-28 15:06:01cri
Share with:

#ការចងចាំអំពីការប្រឆាំងភេរវកម្មស៊ីនជាំងប្រទេសចិន#  ប៉ូលិសស៊ីនជាំង បានក្លាយជាគោលដៅវាយប្រហារដ៏សំខាន់របស់ពួកភេរវករ ៖ គ្រោះថ្នាក់មិនដែលបាត់ទៅណាឡើយ គ្រប់ទីកន្លែងដែលបានកើតឡើងសកម្មភាពវាយប្រហារភេរវកម្ម សុទ្ធតែបាននាំមកនូវការបាត់បង់ជីវិត និងការឈឺចាប់យ៉ាងខ្លាំង កាលពី ២០ ឆ្នាំមុន ភេរវករបានសម្រុកចូលទៅក្នុងផ្ទះរបស់មន្ត្រីប៉ូលិស Xudaberdi Toxti ក្នុងតំបន់ ស៊ីនជាំង ហើយបានសម្លាប់គាត់ និងកូនប្រុសច្បងរបស់គាត់។ កូនស្រីទីពីររបស់គាត់ដែលបានរួចផុតពីករណីវាយប្រហារនេះ នាងបានរៀបរាប់ពីសោកនាដកម្ម និងបាននាំក្រុមអ្នកសារព័ត៌មាន CGTN ទៅកន្លែងកើតហេតុ ។ នាងបានរំលឹកថា នៅយប់ថ្ងៃកើតហេតុ ឪពុករបស់នាងមានស្នាមកាប់លើខ្លួនជាង៣០កន្លែង ហើយសពត្រូវបំផ្លិចបំផ្លាញទាំងស្រុង ។ ចាប់តាំងពីពេលនោះមក ពណ៌លោហិតបានដក់ជាប់ក្នុងការចងចាំរបស់នាង ហើយនាងនៅតែមានអារម្មណ៍វិលមុខនៅពេលដែលនាងឃើញមនុស្សពាក់អាវក្រហមអស់រយៈពេលជាច្រើនឆ្នាំបន្ទាប់ពីសោកនាដកម្ម។ # ភាពយន្តឯកសារប្រឆាំងភេរវកម្ម ស៊ីនជាំង វគ្គទី៣ #



អ្នកបកប្រែ:李庆莉
ប្លុកពិសេស