ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋមន្ត្រីការបរទេសតួកគីថ្លែងថា ស៊ុយអែតនិងហ្វាំងឡង់ចាំបាច់ត្រូវចាត់ប្រតិបត្តិការជាក់ស្តែងដើម្បីចូលជាសមាជិកនៃអង្គការណាតូ
2022-05-28 15:23:13cri
Share with:

    នៅថ្ងៃទី ២៧ ខែឧសភា លោក Mevlut Cavusoglu រដ្ឋមន្ត្រីការបរទេសតួកគីបានថ្លែងថា ដើម្បីចូលជាសមាជិកនៃអង្គការណាតូ ប្រទេសស៊ុយអែតនិងហ្វាំងឡង់ចាំបាច់ត្រូវចាត់ប្រតិបត្តិការជាក់ស្តែង ក៏ដូចជាបញ្ឈប់ផ្តល់ការគាំទ្រដល់អង្គការភេរវកម្មផងដែរ ។

    ក្នុងអំឡុងពេលចូលរួមសន្និសីទសារព័ត៌មានរួមជាមួយរដ្ឋមន្ត្រីការបរទេសរូម៉ានីនិងប៉ូឡូញដែលធ្វើឡើងនៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋធានីតួកគីនាថ្ងៃដដែលនោះ លោក Mevlut Cavusoglu បានលើកឡើងថា បើសិនជាស៊ុយអែតនិងហ្វាំងឡង់ចង់ចូលជាសមាជិកនៃអង្គការណាតូ នោះ ចាំបាច់ត្រូវបញ្ឈប់ផ្តល់ការគាំទ្រដល់ភេរវកម្មនិយម ។ តួកគីរំពឹងថា ប្រទេសទាំងពីរនឹងចាត់ប្រតិបត្តិការជាក់ស្តែង ។

    ក្រៅពីនេះ លោក Mevlut Cavusoglu បានថ្លែងទៀតថា នាពេលថ្មីៗកន្លងទៅនេះ តួកគីបានលើកឡើងនូវ"បញ្ជីទាមទារ"មួយចំពោះស៊ុយអែតនិងហ្វាំងឡង់ ក្នុងនោះបូករួមទាំងការយកចិត្តទុកដាក់ផ្នែកសន្តិសុខនិងក្តីរំពឹងទុករបស់តួកគីជាដើម ។ តួកគីយោគយល់ពីការយកចិត្តទុកដាក់ផ្នែកសន្តិសុខរបស់ប្រទេសហ្វាំងឡង់និងស៊ុយអែត ប៉ុន្តែការយកចិត្តទុកដាក់ផ្នែកសន្តិសុខស្របច្បាស់របស់តួកគីក៏គប្បីទទួលបានការយោគយល់ផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស