ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Cheng Guoping ថ្លែងថា ប្រទេសចិនរីករាយប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខថ្មីដើម្បីរួមគ្នាគាំទ្រអាហ្វហ្កានីស្ថានក្នុងការទប់ទល់នឹងបញ្ហាប្រឈម
2022-05-28 15:22:15cri
Share with:

    កិច្ចសន្ទនាផែ្នកសន្តិសុខក្នុងតំបន់ស្តីពីបញ្ហាអាហ្វហ្កានីស្ថានលើកទី ៤ បានបើកធ្វើនៅក្រុងឌូសានបេ រដ្ឋធានីតាជីគីស្ថាននៅថ្ងៃទី ២៧ ខែឧសភា ។ លោក Cheng Guoping ស្នងការក្រសួងការបរទេសចិនទទួលបន្ទុកកិច្ចការសន្តិសុខអន្តរជាតិបានសង្កត់ធ្ងន់ក្នុងពេលផ្តល់បទសម្ភាសន៍ជាមួយប្រព័ន្ធសារព័ត៌មានតាជីគីស្ថាននាថៃ្ងដដែលនោះថា ប្រទេសចិនរីករាយប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខថ្មីដើម្បីរួមគ្នាគាំទ្រអាហ្វហ្កានីស្ថានក្នុងការទប់ទល់នឹងបញ្ហាប្រឈម ។

    លោក Cheng Guoping បានលើកឡើងថា ប្រទេសចំនួន ៨ ដែលមានវត្តមានក្នុងកិច្ចប្រជុំថៃ្ងនេះសុទ្ធតែជាប្រទេសជិតខាងរបស់អាហ្វហ្កានីស្ថាន ហើយសុទ្ធតែបានយកចិត្តទុកដាក់យ៉ាងដិតដល់ចំពោះការផ្លាស់ប្តូរនៃស្ថានការណ៍អាហ្វហ្កានីស្ថាន ក៏ដូចជាជំរុញយ៉ាងសកម្មនូវដំណើរដោះស្រាយបញ្ហាអាហ្វហ្កានីស្ថានតាមវិធីនយោបាយដើម្បីផ្តល់ការគាំទ្រនិងជំនួយដល់ស្ថិរភាពនិងការអភិវឌ្ឍរបស់អាហ្វហ្កានីស្ថាននិងដើរតួនាទីប្រកបដោយលក្ខណៈស្ថាបនាក្នុងការជំរុញស្ថានការណ៍អាហ្វហ្កានីស្ថានឱ្យឆ្លងកាត់ដំណាក់កាលអន្តរកាលប្រកបដោយស្ថិរភាព ។

    លោក Cheng Guoping បានសង្កត់ធ្ងន់ថា លោកប្រធានរដ្ឋចិន Xi Jinping បានលើកឡើងនូវ"គំនិតផ្តួចផ្តើមស្តីពីសន្តិសុខសកល"នៅពេលមុននេះមិនជាយូរប៉ុន្មានដោយបានគូសបញ្ជាក់ថា ត្រូវប្រកាន់ខ្ជាប់ទស្សនៈសន្តិសុខថ្មីដែលប្រកបដោយភាពរួមគ្នា ភាពចម្រុះ កិច្ចសហប្រតិបត្តិការនិងនិរន្តរភាពដើម្បីរួមគ្នាគាំពារសុខសន្តិភាពពិភពលោក ។ ប្រទេសចិនរីករាយប្រកាន់ខ្ជាប់ស្មារតីនេះនិងធ្វើកិច្ចខិតខំប្រឹងប្រែងរួមជាមួយបណ្តាប្រទេសក្នុងតំបន់ដើម្បីគាំទ្រអាហ្វហ្កានីស្ថានឆ្លើយតបជាប្រព័ន្ធឱ្យបានល្អនូវបញ្ហាប្រឈមគ្រប់ផ្នែក ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស