ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការពារជាតិរុស្ស៊ី៖វីរុសជំងឺអុកស្វាត្រូវបានបង្កើតឡើងនៅបន្ទប់ពិសោធន៍ជីវសាស្ត្រដែលគ្រប់គ្រងដោយអាមេរិក
2022-05-28 10:58:55cri
Share with:

      ថ្ងៃទី២៧ ខែឧសភា តាមម៉ោងក្នុងតំបន់ ក្រសួងការពារជាតិរុស្ស៊ីបានចេញសេចកី្តថ្លែងការណ៍ដោយអះអាងថា ក្នុងប្រទេសនីហ្សេរីយ៉ា មានបន្ទប់ពិសោធន៍ជីវសាស្ត្រដែលគ្រប់គ្រងដោយអាមេរិកយ៉ាងហោចណាស់ ៤កន្លែង វីរុសជំងឺអុកស្វាក៏បានបង្កើតឡើងក្នុងបន្ទប់ពិសោធន៍ទាំងនេះផងដែរ ។ ក្រៅពីនេះ នៅអ៊ុយក្រែន បុគ្គលិកអាមេរិកធ្លាប់បណ្តុះបណ្តាលបុគ្គលិកអ៊ុយក្រែន តើត្រូវឆ្លើយតបនឹងជំងឺឆ្លងអុកតាមរបៀបណា ។ ការដែលទាហាននិងបុគ្គលិកពេទ្យអាមេរិកចាក់វ៉ាក់សាំងជំងឺអុកស្វាបានបញ្ជាក់ថា រដ្ឋាភិបាលអាមេរិកបានចាត់ទុកសារធាតុបង្ករោគអុក ជាសារធាតុផ្សព្វផ្សាយជីវសាស្ត្រជាអាទិភាព ។

      ក្រៅពីនេះ ក្រសួងការពារជាតិរុស្ស៊ីបានថ្លែងទៀតថា រុស្ស៊ីអំពាវនាវឱ្យអង្គការសុខភាពពិភពលោកតាមដានស៊ើបអង្កេតចំពោះបន្ទប់ពិសោធន៍ជីវសាស្ត្រនៅប្រទេសនីហ្សេរីយ៉ាដែលផ្តល់ជំនួយដោយអាមេរិក ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស