ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនកោះធ្វើកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាពី «លក្ខន្តិកៈការងារប្រឹក្សានយោបាយរបស់បក្សកុម្មុយនិស្តចិន»
2022-05-28 15:26:44cri
Share with:

    

      ថ្ងៃទី២៧ ខែឧសភា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានកោះធ្វើកិច្ចប្រជុំ ដើម្បីពិនិត្យពិភាក្សាពី«លក្ខន្តិកៈការងារប្រឹក្សានយោបាយរបស់បក្សកុម្មុយនិស្តចិន» ។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំលើកនេះ ។

      កិច្ចប្រជុំលើកនេះបានលើកឡើងថា ការតាក់តែង«លក្ខន្តិកៈការងារប្រឹក្សានយោបាយរបស់បក្សកុម្មុយនិស្តចិន» មានសារសំខាន់ណាស់សម្រាប់ការបង្កើនការដឹកនាំរបស់បក្សចំពោះការងារប្រឹក្សានយោបាយ ការប្រកាន់ខ្ជាប់និងធ្វើឱ្យមានសុក្រឹតភាពនូវរបបគណបក្សនយោបាយបែបថ្មី ក៏ដូចជាការពង្រឹងនិងពង្រីករណសិរ្សសាមគ្គីស្នេហាជាតិផងដែរ ។

      កិច្ចប្រជុំលើកនេះបានគូសបញ្ជាក់ថា បើចង់ធ្វើការងារប្រឹក្សានយោបាយឱ្យបានល្អ នោះត្រូវខាត់ទុកគំនិតរបស់លោក Xi Jinpingស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសនៃប្រទេសចិននាយុគសម័យថ្មីជាសេចក្តីណែនាំ ត្រូវអនុវត្តយ៉ាងប្រាកដប្រជានូវគំនិតគន្លឹះរបស់លោក Xi Jinpingស្តីពីការបង្កើននិងកែលម្អការងាររណសិរ្សសាមគ្គីគ្នា និងការបង្កើននិងកែលម្អការងារប្រឹក្សានយោបាយរបស់ប្រជាជន ត្រូវបង្កើនមនសិការ៤ចំណុច ប្រកាន់ខ្ជាប់ជំនឿចិត្តលើ៤វិស័យនិងការគាំពារយ៉ាងមុតមាំលើ២វិស័យ ក្នុងន័យជំរុញឱ្យបង្កើតជាកម្លាំងរួមដ៏ខ្លាំងក្លាសម្រាប់កសាងប្រទេសសង្គមនិយមទំនើបដោយគ្រប់ជ្រុងជ្រោយ និងសម្រេចបាននូវភាពរុងរឿងថ្កុំថ្កើងដ៏មហិមារបស់ប្រជាជាតិចិនឡើងវិញ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស