ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ទំនាក់ទំនងដ៏រឹងមាំរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ជាកង្វល់ខាងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាមេរិក
2022-05-28 10:59:32cri
Share with:

      ថ្ងៃទី២៧ ខែឧសភា លោក Glushko អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីបានថ្លែងថា សហភាពអឺរ៉ុបដែលមានភាពខ្លាំងក្លានិងឯករាជ្យ និងទំនាក់ទំនងដ៏រឹងមាំរវាងរុស្ស៊ីនិងសហភាពអឺរ៉ុប ជាកង្វល់ខាងយុទ្ធសាស្ត្រដ៏សំខាន់មួយរបស់អាមេរិក ។

      លោក Glushko បានថ្លែងថា អាមេរិកមិនចង់ឱ្យសហភាពអឺរ៉ុបមានឧត្តមភាពខាងនយោបាយនិងសេដ្ឋកិច្ច តាមរយៈការធ្វើកិច្ចសហប្រតិបតិ្តការដ៏ខ្លាំងក្លាលើវិស័យថាមពលនិងឧស្សាហកម្មជាមួយរុស្ស៊ីនោះទេ ។ ដូច្នេះ អាមេរិកកំពុងប៉ុនប៉ងបំផ្លិចបំផ្លាញកិច្ចសហប្រតិបតិ្តការផ្នែកថាមពលរវាងអឺរ៉ុបនិងរុស្ស៊ី ក្នុងន័យបង្ខំឱ្យអ្នកប្រើប្រាស់នៃអឺរ៉ុបទៅទិញឧស្ម័នធម្មជាតិរបស់អាមេរិកដែលមានតម្លៃកាន់តែខ្ពស់ ដើម្បីយកឈ្នះលើអឺរ៉ុបលើវិស័យសេដ្ឋកិច្ច ។

      ព្រមពេលជាមួយគ្នានេះ លោក Glushko បានគូសបញ្ជាក់ថា ការវាទីរបស់អង្គការណាតូមិនត្រឹមតែបានគំរាមកំហែងដល់សន្តិសុខរបស់អឺរ៉ុបប៉ុណ្ណោះទេ ថែមទាំងក៏បានប៉ះពាល់ដល់សន្តិសុខរបស់អង្គការណាតូខ្លួនឯងផងដែរ ប៉ុន្តែដៃគូលោកខាងលិចមិនអើពើនឹងសេចក្តីព្រមានរបស់រុស្ស៊ី ។ ក្នុងបរិបទដែលអង្គការណាតូបានវាទីទៅខាងកើតជាបន្តបន្ទាប់ រុស្ស៊ីមានបច្ចេកទេសនិងវិធីសាស្ត្រយោធាដ៏គ្រប់គ្រាន់សម្រាប់ធានាសន្តិសុខរបស់ខ្លួន ព្រមពេលជាមួយគ្នានេះ នឹងធ្វើការខិតខំប្រឹងប្រែងដើម្បីបង្ការការប្រកួតប្រជែងខាងសព្វាវុធ ក៏ដូចជាចៀសវាងកុំឱ្យហានិភ័យឡើងកម្តៅផងដែរ ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស