ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិន៖ ប្រទេសចិនជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អរបស់អាស៊ានដែលអាចជឿទុកចិត្តនិងពឹងផ្អែកបានជារៀងរហូត
2022-05-27 10:17:04cri
Share with:

      តាមលទ្ធផលនៃការពិនិត្យអង្កេតរបស់ក្រសួងការបរទេសជប៉ុនបានឱ្យដឹងថា សមាគមអាស៊ានសម្គាល់ឃើញថា នៅពេលអនាគត ប្រទេសចិនគឺជាដៃគូសំខាន់ជាងគេ ។ ទាក់ទិននឹងរឿងនេះ ក្នុងសន្និសីទសារព័ត៌មានជាប្រចាំនាពេលថ្មីៗកន្លងទៅនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានគូសបញ្ជាក់ថា ប្រទេសចិនជាប្រទេសជិតខាងល្អ មិត្តភក្តិល្អនិងដៃគូល្អរបស់អាស៊ានដែលអាចជឿទុកចិត្តនិងពឹងផ្អែកបានជារៀងរហូត ។

      លោក Wang Wenbin បានរំលឹកឡើងវិញថា ប្រទេសចិនរីករាយរួមសហការជាមួយអាស៊ាន កសាងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រដោយគ្រប់ជ្រុងជ្រោយរវាងចិននិងអាស៊ានឱ្យបានល្អ ពួតដៃគ្នាឆ្ពោះទៅកាន់សហគមន៍រួមវាសនារវាងចិននិងអាស៊ានដែលមានភាពកាន់តែជិតស្និទ្ធ ដើម្បីរួមចំណែកថ្មីជាបន្តបន្ទាប់ក្នុងការបង្កបង្កើតសហគមន៍រួមវាសនារបស់អាស៊ីប៉ាស៊ីហ្វិក ៕

អ្នកបកប្រែ:郭翔青
ប្លុកពិសេស