ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Putin ប្រធានាធិបតីរុស្ស៊ី៖ បើសិនជាលោកខាងលិចលុបចោលការដាក់កំហិតទៅលើរុស្ស៊ី នោះរុស្ស៊ីនឹងត្រៀមលក្ខណៈសម្រាប់នាំចេញស្បៀងអាហារនិងជីគីមីដើម្បីពុះពារវិបតិ្តស្បៀងអាហារ
2022-05-27 10:17:44cri
Share with:

      ថ្ងៃទី២៦ ខែឧសភា លោក Putin ប្រធានាធិបតីរុស្ស៊ីបានថ្លែងថា រុស្ស៊ីនឹងត្រៀមលក្ខណៈសម្រាប់នាំចេញស្បៀងអាហារនិងជីគីមីដើម្បីរួមចំណែកក្នុងការពុះពារវិបតិ្តស្បៀងអាហារជាសកល ប៉ុន្តែ លក្ខខណ្ឌគឺប្រទេសលោកខាងលិចត្រូវលុបចោលការដាក់កំហិតដែលមានគោលបំណងខាងនយោបាយ ។

      តាមដំណឹងនៃវេបសាយវិមានក្រឹមឡាំងបានឱ្យដឹងថា នៅថ្ងៃដដែល លោក Putin បានជួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Draghi នាយករដ្ឋមន្ត្រីអ៊ីតាលីតាមការណាត់ ដើម្បីពិគ្រោះពិភាក្សាពីស្ថានការណ៍អ៊ុយក្រែននិងបញ្ហាសន្តិសុខស្បៀងអាហារជាសកល ។ លោក Putin បានថ្លែងថា ទាក់ទិននឹងបញ្ហាផ្គត់ផ្គង់កសិផលក្នុងទីផ្សារអន្តរជាតិ ការថ្កោលទោសរុស្ស៊ីគឺគ្មានទីសំអាងទាល់តែសោះ  “ភាពលំបាកនាពេលបច្ចុប្បន្ននេះ មានទំនាក់ទំនងជាមួយការបាត់បង់របៀបរៀបរយនៃដំណើរការខ្សែសង្វាក់ឧស្សាហកម្មនិងខ្សែសង្វាក់ផ្គត់ផ្គង់ និងគោលនយោបាយហិរញ្ញវត្ថុដែលប្រទេសលោកខាងលិចអនុវត្តក្នុងអំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩  ” ៕

 

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស