ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រោមស្រមោលខ្មៅនៃហេតុការណ៍បាញ់ប្រហារនៅសាលាបឋមសិក្សារដ្ឋតិចសាស់ សមាគមកាំភ្លើងជាតិអាមេរិកនៅតែនឹងរៀបចំមីទ្ទីងប្រចាំឆ្នាំដដែល
2022-05-27 10:11:33cri
Share with:

      តាមការផ្សាយដំណឹងនៃទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃទី២៦ខែឧសភាបានឱ្យដឹងថា ទោះបីជាហេតុការណ៍បាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សានៃរដ្ឋតិចសាស់បានបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់បាត់បង់ជីវិតនិងធ្វើឱ្យមជ្ឈដ្ឋានខាងក្រៅមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក៏ដោយ ក៏សមាគមកាំភ្លើងជាតិអាមេរិកនៅតែត្រៀមលក្ខណៈយ៉ាងមមាញឹក ដើម្បីធ្វើមីទ្ទីងប្រចាំឆ្នាំ២០២២នៅក្រុងហ៊ូស្តុននៅថ្ងៃទី២៧ខែឧសភា តាមម៉ោងក្នុងតំបន់។

      តាមការផ្សាយដំណឹងឱ្យដឹងថា វេបសាយនៃសមាគមកាំភ្លើងជាតិអាមេរិកបានបង្កើតទំព័រពិសេសសម្រាប់មីទ្ទីងលើកនេះ នៅលើទំព័រពិសេសនេះ បានផ្សាយព័ត៌មានមួយដែលបានសម្តែងសមានចិត្តអាណិតអាសូរយ៉ាងក្រៀមក្រំបំផុតចំពោះអ្នករងគ្រោះក្នុងហេតុការណ៍បាញ់ប្រហារដែលកើតឡើងនៅសាលាបឋមសិក្សានៃរដ្ឋតិចសាស់ ក្រៅពីនេះ សុទ្ធតែជាព័ត៌មានដើម្បីឃោសនាពីមីទ្ទីងប្រចាំឆ្នាំ២០២២លើកនេះ ឥស្សរជនជាសមាជិកបក្សសាធារណរដ្ឋ ក្នុងនោះបូករួមទាំងលោកត្រាំអតីតប្រធានាធិបតីអាមេរិកក៏នឹងថ្លែងសុន្ទរកថាក្នុងមីទ្ទីងលើកនេះផងដែរ៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស