ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកថ្លែងសុន្ទរកថាស្តីពីគោលនយោបាយចំពោះប្រទេសចិនដោយអះអាងថា អាមេរិកមិនស្វែងរកការធ្វើ"សង្រ្គាមត្រជាក់ថ្មី"ជាមួយប្រទេសចិននោះទេ
2022-05-27 14:43:09cri
Share with:

   នៅថៃ្ងទី ២៦ ខែឧសភា តាមម៉ោងក្នុងតំបន់ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសអាមេរិកបានថ្លែងសុន្ទរកថានៅទីក្រុងវ៉ាស៊ីនតោនថា អាមេរិកមិនស្វែងរកការកើតមានការប៉ះទង្គិចឬ"សង្រ្គាមត្រជាក់ថ្មី"ជាមួយប្រទេសចិននោះទេ ។

    នៅថ្ងៃដដែលនោះ លោក Antony Blinken បានថ្លែងសុន្ទរកថាស្តីពីគោលនយោបាយចំពោះប្រទេសចិននៅសកលវិទ្យាល័យ George Washington ។ លោកបានលើកឡើងថា ទោះបីជាការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែននៅតែបន្តដំណើរការដដែលនាពេលបច្ចុប្បន្នក៏ដោយ ក៏ប៉ុន្តែនិយាយចំពោះសហរដ្ឋអាមេរិក ប្រទេសចិនទើបជា"បញ្ហាប្រឈមដ៏តឹងរ៉ឹងបំផុត"ក្នុងរយៈពេលយូរ ពីព្រោះប្រទេសចិនមានគោលបំណងនិងសមត្ថភាពក្នុងការផ្លាស់ប្តូរសណ្តាប់ធ្នាប់អន្តរជាតិ ។

   លោក Antony Blinken បានគូសបញ្ជាក់ថា អាមេរិកគ្មានបំណងរារាំងប្រទេសចិនឬប្រទេសណាមួយក្នុងការដើរតួនាទីជាប្រទេសធំនោះទេ ហើយក៏គ្មានបំណងរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ចិនផងដែរ ប៉ុន្តែអាមេរិកនឹងគាំពារច្បាប់អន្តរជាតិ សន្ធិសញ្ញាអន្តរជាតិនិងគោលការណ៍អន្តរជាតិជាដើមដើម្បីឲ្យប្រទេសទាំងអស់អាចរួមរស់នៅដោយសុខដុមរមនាព្រមទាំងធ្វើកិច្ចសហប្រតិបត្តិការ ក្នុងនោះក៏បូករួមទាំងសហរដ្ឋអាមេរិកនិងចិនផងដែរ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស