ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ Moody បានបញ្ចុះការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌានៅឆ្នាំ២០២២ម្តងទៀត
2022-05-27 10:47:27cri
Share with:

កាលពីថ្ងៃទី២៦ខែឧសភា ស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ Moody បានបញ្ចុះការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ឥណ្ឌានៅឆ្នាំ២០២២ពី៩,១ភាគរយដល់៨,៨ភាគរយ ព្រមពេលជាមួយគ្នានេះ បានរក្សាការប៉ាន់ប្រមាណចំពោះល្បឿនកំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះនៅឆ្នាំ២០២៣នៅត្រឹម៥,៤ភាគរយ ។

ក្នុងរបាយការណ៍ដែលចេញផ្សាយនៅថ្ងៃដដែល ស្ថាប័នវាយតម្លៃឥណទានអន្តរជាតិ Moody បានប្រកាសថា និន្នាការកើនឡើងនៃសេដ្ឋកិច្ចឥណ្ឌាដែលចាប់ផ្តើមពីត្រីមាសទីបួនឆ្នាំ២០២១បានបន្តទៀតក្នុងរយៈពេល៤ខែដំបូងឆ្នាំ២០២២នេះ ។ ប៉ុន្តែ ការឡើងថ្លៃប្រេងឆៅ ចំណីអាហារនិងជីគីមីនឹងបង្កកម្លាំងសម្ពាធទៅលើការចំណាយរបស់គ្រួសារនីមួយក្នុងប៉ុន្មានខែខាងមុខនេះ ។ ការអនុវត្តវិធានការបន្ថែមការប្រាក់ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណាថែមមួយកម្រិតទៀតនឹងបន្ធូរបន្ថយនិន្នាការងើបឡើងវិញនៃតម្រូវការខាងការប្រើប្រាស់ ។

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស