ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋាភិបាលហុងគ្រីនឹងយកពន្ធលើប្រាក់កម្រៃលើសចំនួនចំពោះមុខរបរដូចជាហិរញ្ញវត្ថុនិងថាមពលជាដើម
2022-05-27 15:21:40cri
Share with:

       ថ្ងៃទី២៦ ខែឧសភា   រដ្ឋាភិបាលហុងគ្រីបានប្រកាសថា ក្នុងឆ្នាំ២០២២និង២០២៣ នឹងយកពន្ធលើប្រាក់កម្រៃលើសចំនួនសរុប ៨០០ពាន់លានForintចំពោះមុខរបរនិងសហគ្រាសដូចជាហិរញ្ញវត្ថុនិងថាមពលជាដើម   ដើម្បីទប់ស្កាត់អតិផរណា និងផ្តល់ប្រាក់ទុនដល់ការចំណាយលើវិស័យការពារជាតិ។

      លោកGulyas រដ្ឋមន្ត្រីទីស្តីការគណៈរដ្ឋមន្រ្តីហុងគ្រីបានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានថា វិធានការទាំងនេះនឹងធានាឱ្យសម្រេចបាននូវគោលដៅឱនភាពថវិកាចំនួន ៤.៩ ភាគរយនៅឆ្នាំនេះ។ គេព្យាករណ៍ថា នៅឆ្នាំ ២០២៣ អតិផរណារបស់ហុងគ្រីគឺ.២% គោលដៅឱនភាពគឺ៣.៥% និងកំណើននៃផលិតផលក្នុងស្រុកសរុប ៤.១%

អ្នកបកប្រែ:郑磊
ប្លុកពិសេស