ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

រដ្ឋសភាជាតិអ៊ីរ៉ាក់តាក់តែងច្បាប់ដើម្បីហាមឃាត់មិនឱ្យស្តារទំនាក់ទំនងជាមួយអ៊ីស្រាអែលឱ្យមានភាពប្រក្រតីឡើងវិញ
2022-05-27 14:45:14cri
Share with:

    នៅថៃ្ងទី ២៦ ខែឧសភា រដ្ឋសភាជាតិអ៊ីរ៉ាក់បានបោះឆ្នោតអនុម័តលើសេចក្តីព្រាងច្បាប់មួយ ដោយបានកំណត់ថា ទង្វើដែលស្តារទំនាក់ទំនងជាមួយអ៊ីស្រាអែលឱ្យមានភាពប្រក្រតីឡើងវិញគឺជាបទឧក្រិដ្ឋ ។

    រដ្ឋសភាជាតិអ៊ីរ៉ាក់បានចេញសេចក្តីថ្លែងការណ៍នាថៃ្ងដដែលនោះថា សមាជិកសភា ២៧៥ រួបដែលមានវត្តមានក្នុងកិច្ចប្រជុំលើកនេះបានបោះឆ្នោតគាំទ្រជាឯកច្ឆន្ទចំពោះសេចក្តីព្រាងច្បាប់នេះ ។ សេចក្តីថ្លែងការណ៍បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះមានគោលបំណងគាំពារគោលជំហរជានិច្ចកាលរបស់ប្រជាជនអ៊ីរ៉ាក់ក្នុងការគាំទ្ររដ្ឋាភិបាលប៉ាឡេស្ទីនព្រមទាំងប្រជាជនប៉ាឡេស្ទីន ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស