ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

បញ្ញវន្តដ៏ល្បីឈ្មោះចំនួន១៥រូបនៃប្រទេសអូស្រ្តាលីផ្ញើសារលិខិតជូនរដ្ឋាភិបាលអូស្រ្តាលី ដើម្បីដាស់តឿនរដ្ឋាភិបាលឱ្យកែលម្អទំនាក់ទំនងជាមួយប្រទេសចិន
2022-05-27 10:12:15cri
Share with:

      នាពេលថ្មីៗកន្លងទៅនេះ បញ្ញវន្តដ៏ល្បីឈ្មោះចំនួន១៥រូបនៃប្រទេសអូស្រ្តាលីបានផ្ញើសារលិខិតជូនលោកAlbaneseនាយករដ្ឋមន្រ្តីនិងលោកPenny Wongរដ្ឋមន្រ្តីការបរទេសដែលទើបឡើងកាន់មុខតំណែង ដើម្បីដាស់តឿនរដ្ឋាភិបាលអូស្រ្តាលីឱ្យកែលម្អទំនាក់ទំនងជាមួយប្រទេសចិន។

      សារលិខិតបើកចំហបានលើកឡើងថា ការផ្លាស់ប្តូររដ្ឋាភិបាលអូស្រ្តាលីបាននាំមកនូវឱកាសដល់ការកែលម្អទំនាក់ទំនងរវាងអូស្រ្តាលីនិងចិន។បញ្ញវន្តទាំង១៥រូបដែលបានសិក្សាស្រាវជ្រាវពីប្រទេសចិនជាយូរមកហើយបានសម្គាល់ឃើញថា រដ្ឋាភិបាលអាណត្តិថ្មីប្រហែលនឹងចៀសវាងពីទង្វើរបស់រដ្ឋាភិបាលអាណត្តិមុន។ ខណៈពេលដោះស្រាយទំនាក់ទំនងផ្លូវការទូត អ្វីដែលភាគីអូស្រ្តាលីត្រូវធ្វើគឺការប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមក តែមិនមែនធ្វើ"ការទូតមីក្រូហ្វូន”នោះទេ គួរបង្ករឿងហេតុឱ្យបានតិច និងធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិឱ្យបានកាន់តែច្រើន៕

អ្នកបកប្រែ:郑磊
ប្លុកពិសេស