ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនដាស់តឿនអាមេរិកឱ្យផ្តល់របាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកមួយច្បាប់ជូនពិភពលោកក្នុងពេលឆាប់ៗ
2022-05-26 10:20:57cri
Share with:

      ថ្ងៃទី២៤ ខែឧសភា សាលាបថមសិក្សាមួយនៃរដ្ឋ Texasរបស់អាមេរិកបានកើតមានករណីបាញ់ប្រហារ ។ ទាក់ទិននឹងករណីនេះ លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានថ្លែងនៅថ្ងៃទី២៥ ខែឧសភា ថា ប្រទេសចិនមានការឈឺចាប់យ៉ាងខ្លាំងចំពោះការដែលអាមេរិកកើតមានករណីបាញ់ប្រហារដ៏ធ្ងន់ធ្ងរបែបនេះម្តងហើយម្តងទៀត ព្រមនិងបណ្តាលឱ្យមនុស្សជាច្រើននាក់ស្លាប់និងរងរបួស ប្រទេសចិនសូមចូលរួមកាន់ទុក្ខចំពោះអ្នករងគ្រោះបាត់បង់ជីវិត ព្រមទាំងសម្តែងការអាណិតអាសូរនិងការសួរសុខទុក្ខចំពោះអ្នករងរបួសនិងសាច់ញាតិរបស់អ្នករងគ្រោះបាត់បង់ជីវិតផងដែរ ។

      ពេលឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មាន លោក Wang Wenbin បានលើកឡើងថា អាមេរិកជាប្រទេសដែលកើតមានករណីហិង្សាដោយប្រើអាវុធនិងការរើសអើងពូសសាសន៍ធ្ងន់ធ្ងរបំផុត ហើយក៏ជាប្រទេសមានឱនភាពសិទ្ធិមនុស្សធ្ងន់ធ្ងរបំផុតផងដែរ ។ ប្រទេសចិនដាស់តឿនអាមេរិកគួរតែផ្តោតការយកចិត្តទុកដាក់លើសិទ្ធិមនុស្សរបស់ប្រជាពលរដ្ឋអាមេរិកយ៉ាងពិតប្រាកដ ហើយផ្តល់របាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកជូនពិភពលោកក្នុងពេលឆាប់ៗ ក្នុងន័យគិតពិចារណាឡើងវិញពីកំហុសថា តើហេតុអ្វីបានជាអាមេរិកបានក្លាយជាប្រទេសដែលកើតមានករណីហិង្សាដោយអាវុធធ្ងន់ធ្ងរបំផុតនៅលើពិភពលោក ហេតុអ្វីបានជាអត្រានៃកុមារនិងក្មេងជំទង់អាមេរិកដែលស្លាប់បាត់បង់ជីវិតដោយសារករណីបាញ់ប្រហារ ត្រូវជា១៥ដងនៃចំនួនសរុបរបស់ប្រទេសចំណូលខ្ពស់ចំនួន៣១ ?

 

អ្នកបកប្រែ:郭翔青
ប្លុកពិសេស