ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

ក្រសួងការបរទេសចិនថ្លែងថា៖ធាតុពិតនៃអ្វីដែលហៅថា"ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"ដែលអាមេរិកបានលើកឡើង គឺ ការច្រានចោលប្រទេសដទៃទៀតដោយយកកិច្ចសហប្រតិបត្តិការធ្វើជាលេស
2022-05-26 14:37:54cri
Share with:

    ទាក់ទិននឹងរឿងដែលសហរដ្ឋអាមេរិកបានប្រកាសពីការចាប់ដំណើរការនូវអ្វីដែលហៅថា "ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក" លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិនបានលើកឡើងនៅថ្ងៃទី ២៥ ខែឧសភាថា ធាតុពិតនៃ"ក្របខណ្ឌ"នេះគឺ ការច្រានចោលប្រទេសដទៃទៀតដោយយកកិច្ចសហប្រតិបត្តិការធ្វើជាលេស ក៏ដូចជាប៉ុនប៉ងបង្កើតជាក្បួនច្បាប់ពាណិជ្ជកម្មដែលដឹកនាំដោយអាមេរិកនិងបង្កើតឡើងជាថ្មីឡើងវិញនូវប្រព័ន្ធខ្សែសង្វាក់ផលិតកម្មនិងផ្គត់ផ្គង់ ដែលធ្វើឱ្យប្រទេសក្នុងតំបន់ផ្តាច់ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចជាមួយប្រទេសចិន ។

    ពេលឆ្លើយសំណួរពាក់ព័ន្ធរបស់អ្នកសារព័ត៌មាន លោក Wang Wenbin បានថ្លែងថា សហរដ្ឋអាមេរិកបានអះអាងថា នឹងអនុម័តអ្វីដែលហៅថា "ក្របខណ្ឌស្តីពីសេដ្ឋកិច្ចឥណ្ឌូប៉ាស៊ីហ្វិក"ដើម្បីធានាជាក់លាក់ឱ្យអាមេរិកនាំមុខគេក្នុងការប្រកួតប្រជែងនៅក្នុងសតវត្សរ៍ទី ២១ នេះ ។ ប្រការនេះបានបង្ហាញឱ្យឃើញយ៉ាងពេញលេញថា "ក្របខណ្ឌ"នេះគឺ ដើម្បីបម្រើដល់សេដ្ឋកិច្ចអាមេរិកជាអាទិភាព ។ តំបន់អាស៊ីប៉ាស៊ីហ្វិកគឺជាគោលដៅដ៏មានប្រជាប្រិយភាពសម្រាប់កិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍ តែមិនមែនជាក្តារអុកភូមិសាស្ត្រនយោបាយនោះទេ ៕

អ្នកបកប្រែ:魏伟
ប្លុកពិសេស