ភាសាខ្មែរ

ព័ត៌មាន​សំខាន់​ៗ​

នាយករដ្ឋមន្ត្រីប៉ាគីស្ថានចុះត្រួតពិនិត្យគម្រោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានជាលើកដំបូង ដោយបានកោតសរសើរគម្រោងនេះថា នឹងលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសប៉ាគីស្ថាន
2022-05-26 15:30:37cri
Share with:

       រសៀលថ្ងៃទី២៥ ខែឧសភាតាមម៉ោងតំបន់  លោក Shahbaz Sharif នាយករដ្ឋមន្ត្រីប៉ាគីស្ថានបានចុះត្រួតពិនិត្យគម្រោងស្ថានីយវារីអគ្គិសនី Karot ដែលជាគម្រោងមួយនៃរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថាន នេះជាការចុះទស្សនាស្វែងយល់ជាលើកដំបូងរបស់លោកចំពោះគម្រោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានចាប់តាំងពីលោកចូលកាន់តំណែងជានាយករដ្ឋមន្ត្រីនៅខែមេសាឆ្នាំនេះមក។ លោកបានថ្លែងថា ស្ថានីយវារីអគ្គិសនី Karot និងគម្រោងរបៀងសេដ្ឋកិច្ចចិន-ប៉ាគីស្ថានបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចរបស់ប្រទេសប៉ាគីស្ថាន។

       នៅថ្ងៃដដែល លោក Shahbaz Sharif បានចុះត្រួតពិនិត្យសំណង់សំខាន់ៗដូចជារោងចក្រផលិតថាមពលអគ្គិសនីរបស់ស្ថានីយវារីអគ្គិសនី Karot ជាដើម។ លោកបានកោតសរសើរចំពោះសមិទ្ធផលដ៏អស្ចារ្យដែលសម្រេចបានក្នុងការសាងសង់ស្ថានីយវារីអគ្គីសនី ហើយបានថ្លែងថា ស្ថានីយវារីអគ្គិសនី Karot នឹងដំណើរការផលិតថាមពលអគ្គិសនីក្នុងពេលឆាប់ៗនេះ ដោយសារតែវារីអគ្គិសនីជាថាមពលបៃតងនិងមានតម្លៃថោក វានឹងផ្តល់ផលប្រយោជន៍កាន់តែច្រើនដល់ប្រជាជនប៉ាគីស្ថាន ៕

អ្នកបកប្រែ:孙玲玲
ប្លុកពិសេស